ផ្ទះ ប្រជាពលរដ្ឋ២២ខ្នងរងការខូចខាតនិង សត្វគោ០២ ក្បាលបានងាបក្មុងហេតុការណ៍គ្រោះធម្មជាតិ

ខេត្តបាត់ដំបង៖ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ផ្គររន្ទះ បានគ្របដណ្ដប់ទៅលើឃុំឃ្លាំងមាស នៃស្រុកបវេល បណ្តាលអោយសត្វគោចំនួន០២ក្បាលបានងាប និងផ្ទះ ប្រជាពលរដ្ឋ២២ខ្នងរងការខូចខាត ។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងសង្កែ ភូមិទំនប់ត្រកួន និងភូមិអន្លង់រាំង ក្នុងឃុំឃ្លាំងមាស នៃស្រុកបវេល។

របាយការណ៍បានបង្ហាញឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះធម្មជាតិ ដោយមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ ផ្គររន្ទះផងនោះ បានធ្វើអោយប៉ះពាល់ លំនៅឋាន ប្រជាពលរដ្ឋ ក្នុងភូមិបឹងសង្កែ ខូចខាតផ្ទះ០៧ខ្នងក្នុងនោះផ្ទះចំនួន០២ខ្នងរងការបាករលមរាបដល់ដីទាំងស្រុង. ភូមិអន្លង់រាំង រន្ទះបាញ់ងាបសត្វគោចំនួន០២ក្បាល និងភូមិទំនប់តាកួន ប៉ះពាល់ផ្ទះចំនួន១៥ខ្នង ខូចខាតទាំងស្រុង០៣ខ្នងផ្ទះផងដែរ ៕

Loading...