ផ្លាស់ប្តូរ​តំណែង និង​តួនាទី ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​១៧​រូប

​រាជធានី​ភ្នំពេញ ៖ ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ចំនួន​១៧​នាក់ ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ ធ្វើការ​តែងតាំង​តួនាទី និង​ផ្ទេរ​មុខតំណែង​ថ្មី​។​

​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ សាន​ត្រាស់បង្គាប់ ៖

១.​ឯកឧត្តម យូរ ឧត្តរា ចៅក្រម​តុលាការ​កំពូល ត្រូវបានតែងតាំង​ជា​ប្រធាន​តុលាការ​កំពូល​។​

២.​លោក ជុំ ស ព្រះរាជអាជ្ញា​បំរើការ​ងារ​នៅ​ក្រសួងយុត្តិធម៌ ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​

៣.​លោកស្រី អ៊ិន ម៉ា​និត្យ ចៅក្រម​សាលាដំបូង​ខេត្តតាកែវ ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តតាកែវ ជំនួស​ឯកឧត្តម ប្លង់ ឆ្លាម ដែល​ត្រូវ​តែងតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​។​

៤.​លោក វ៉េង ហ៊ត់ អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មកជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

៥.​លោក លាង សំណាត់ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

៦.​លោក កែវ មុនី ចៅ​ក្រហម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

៧.​លោក សេង លាង ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅ​ក្រហម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

៨.​លោក ឡុង កេស​ភី​រម្យ ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅ​ក្រហម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

៩.​លោកស្រី ផ្លាង ផា​ណែ​ត ចៅ​ក្រហម​សាលាដំបូង​ខេត្តបាត់ដំបង ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

១០.​ឯកឧត្តម អ៊ុក គឹម​សិទ្ធិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ត្រូវបានតែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ជំនួស​ឯកឧត្តម សេង ប៊ុន​ឃាង ដែល​ត្រូវបានតែងតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​។​

១១.​លោក លឹម សុគ​ន្ថា ចៅ​ក្រហម​សាលាដំបូង​ខេត្តកណ្តាល ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​។​

១២.​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​

១៣.​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

១៤.​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

១៥.​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

១៦.​លោក ស៊ិន វិ​រៈ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

និង ១៧.​លោក ខាំ សុ​ផា​រី ចៅក្រម​សាលាដំបូង​ខេត្តកោះកុង ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *