ផ្លូវការ ៖ Bayern ប្រកាស​តែងតាំង​ Nagelsmann ជា​គ្រូបង្វឹក​ថ្មី​

កីឡា ៖ ក្លិប Bayern Munich បានប្រកាស​តែងតាំង​លោក Julian Nagelsmann ជា​គ្រូបង្វឹក​ថ្មី​ជំនួស​លោក Hansi Flick ដែល​ប្រកាស​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ​។​

​អតីត​គ្រូបង្វឹក​ក្លិប RB Leipzig នឹង​ចុះ​កុងត្រា​ចំនួន​៥​ឆ្នាំ​ជាមួយ​ក្លិប​ដោយ Bayern បាន​ចំណាយ​ប្រាក់​ច្រើនជាង ២៥​លាន​ផោន ដើម្បី​ជា​ថ្លៃ​ផ្ដាច់​កុងត្រា​ដែល​ធ្វើ​ឲ្យ Nagelsmann ក្លាយជា​គ្រូបង្វឹក​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​។​

​គួរ​រម្លឹក​ផងដែរ​ថា លោកគ្រូ​បង្វឹក Julian Nagelsmann ធ្លាប់​ដឹកនាំ​ឲ្យ​ក្លិប​ពីរ​ក្នុង​អាជីព​កន្លងមក​គឺ ពី​ឆ្នាំ​២០១៦ ដល់ ២០១៩ នៅ​ដឹកនាំ Hoffenheim ហើយ​ចាប់ពី​ឆ្នាំ​២០១៩​មក​គឺ​លោកគ្រូ​ដឹកនាំ RB Leipzig ៕

Loading...