ផ្លូវនៅក្រុងប៉ោយប៉ែតក្លាយជាផ្លូវទៅឋាន នរកនារដូវវស្សា

ខេត្តប៉ោយប៉ែត៖ ស្របពេលដែលរដូវវស្សាឈានចូល មកដល់មានភ្លៀងធ្លាក់ ជោគជាំ ផ្លូវ ជាច្រើននៅជុំវិញ បវិវេណក្រុងប៉ោយប៉ែត រងនៅការខូចខាត យ៉ាងដំណំ ខណៈដែលគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញធរមាន សមត្ថកិច្ច បន្តិចសោះឡើយ ទោះបីជាផ្លូវ តាមភូមិ ក្លាយជាក្រឡុកជង្រុក ដំរីដេកបានក៏ដោយ ។

ក្រៅតែពីផ្លូវជាតិលេខ5 ដែលជាប្រាក់កម្ចី របស់ ធានាគារ អភិវឌ្ឍន៌អាស៊ី (ADB) និងផ្លូវផ្សេងទៀត ដែលប្រជាពលរដ្ឋ ចេញលុយធ្វើដោយខ្លួនឯង បានរងនៅការខូចខាត ទាំងស្រុងតែម្តង ធ្វើដំណើរលែងកើត ភក់ស្អិតជាប់ជើង ដើរពុំរួច ម៉ូតូឡានបើកទៅមុខមិនបាន ធ្វើឱ្យប្រជាពលរដ្ឋ កើតក្តីក្តៅ ក្រហាយមិនសប្បាយចិត្តគ្រប់ៗគ្នា ហើយ ដាក់រហ័សនាមថា ជាផ្លូវទៅឋាន នរកទៀតផង។

ប្រជាពលរដ្ឋរស់នៅទួលពង្រ និងភូមិប្រជាធម្មលិច កើត សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែតលោក ឈុន ពេជ្រ បានថ្លែង ប្រាប់ សម្លេងសារព័ត៍មានសេរី ថា ផ្លូវចូលទៅផ្ទះរបស់លោកខូចខាត ទាំងស្រុងតែម្តង សូម្បីតែធ្វើដំណើរ យកបាយសម្លរទៅ វត្ត ក៏ទៅមិនបានផង ពេលខ្លះដួលបួនដប់ ត្រឡប់ប្រឡាក់ខោអាវ អស់ និងកំពប់ ចង្ហាន់ដែលយកទៅប្រគេនព្រះសង្ឃទៀត ធ្វើអោយលោក ក្តៅចិត្តខ្លាំងណាស់ចង់តែស្រែកជេរដាក់ទំនាយអាជ្ញាធរ។

ប្រជាពលរដ្ឋ ជាច្រើនផ្សេងទៀត បានសូមណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ច ជាពិសេស លោកង៉ោ ម៉េងជ្រួនចៅហ្វាយក្រុង ប៉ោយប៉ែតឱ្យជួយគិតគូរ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋផង កុំបាននៅអង្គុយស្រួលនៅក្នងប៊ុយរ៉ូ ដេកម៉ាស៊ីនត្រជាក់ ជិះឡានទំនើប ភ្លេចប្រជាពលរដ្ឋ ធ្វើការ ម៉ាម៉ាយកតែស៊ង ពួកគាត់បានផ្តាំថា បើមិនចង់អោយសន្លឹកឆ្នោតជ្រុះ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ខាងមុខនេះ សូមមេត្តាគិតគូរ ឡើងវិញផង កុំគេងលក់យូរពេក៕

IMG-20151004-WA0030 IMG-20151004-WA0033

Loading...

Leave a Reply

Your email address will not be published. Required fields are marked *