ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ រួចរាល់ ឯ​ភ្នំពេញ​.​ប៉ោយប៉ែត សម្រេចបាន​ជាង ៣០ ភាគរយ​

ភ្នំពេញ​: ខ្សែ​រថភ្លើង​ទី​១ (​និរតី​ទិស​) ប្រវែង ២៦៦ គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ សម្រេចបាន ១០០ ភាគរយ​។ ចំណែក​មួយ​ខ្សែ​ទៀត គឺ​ខ្សែ​រថភ្លើង​ទី​២ (​ពាយ័ព្យ​ទិស​) ប្រវែង ៣៨៦ គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅកាន់​ប៉ោយ ប៉ែត បច្ចុប្បន្ននេះ សម្រេចបាន​ជាង ៣០ ភាគរយ ហើយ​។​

​មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ម្នាក់ បាន​ឲ្យ​ដឹងថា ការស្តារ​ឡើងវិញ​ផ្លូវដែក គឺមាន​២​ខ្សែ ខ្សែ​ទី​១ (​និរតី​ទិស​) ប្រវែង ២៦៦ គីឡូម៉ែត្រ (​ភ្នំពេញ​.​ខេត្ត​ព្រះសីហនុ​) បច្ចុប្បន្ន សម្រេចបាន ១០០ ភាគរយ និង​ខ្សែ​ទី​២(​ពាយ័ព្យ​ទិស​) ប្រវែង ៣៨៦ គីឡូម៉ែត្រ (​ភ្នំពេញ​.​ប៉ោយប៉ែត​) សាងសង់ ដោយ​ក្រុមហ៊ុន TSO-AS-NWR Joint Venture និង​ក្រុមប្រឹក្សាបច្ចេកទេស Nippon Koei Co.,Ltd. in association with JARTS បច្ចុប្បន្ន សម្រេចបាន ៣២ ភាគរយ​។

ដោយឡែក ផ្លូវ​ឆ្លងកាត់​ផ្លូវដែក ខ្សែ​និរតី (Level Crossing) និង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវដែក បាន​ចុះកិច្ចសន្យា សាងសង់​រួចហើយ​។ ​ប្រភព​ដដែល បាន​បញ្ជាក់ថា ទឹកប្រាក់ ដែល​យកមក ស្តារឡើងវិញ នូវ​ផ្លូវដែក​កម្ពុជា មាន​ទឹកប្រាក់ សរុប​ចំនួន ១៤១,៦ លាន​ដុល្លារ​អាមេរិក (​កម្ចី​ធនាគារអភិវឌ្ឍន៍អាស៊ី ៨៤ លាន​ដុល្លារ​អាមេរិក ជំនួយ ឥតសំណង​រប​ស់​រដ្ឋាភិបាល​អូស្ត្រាលី ២១,៥ លាន​ដុល្លារ​អាមេរិក អង្គការ OFID ១៣ លាន​ដុល្លារ​អាមេរិក រដ្ឋា ភិបាល​ម៉ាឡេស៊ី ២,៨ លាន​ដុល្លារ​អាមេរិក ដោយ​ផ្តល់​ជា​ដែក​រ៉ៃ និង​ថវិកាបដិភាគ រាជរដ្ឋាភិបាល​កម្ពុជា ២០,៣ លាន​ដុល្លារ​អាមេរិក​)​។​

​ប្រភព​ដដែល បាន​បន្តថា ការងារ​សម្បទាន​ផ្លូវដែក គម្រោង​ស្តារ​ផ្លូវដែក និរតី​ទិស ត្រូវបាន​បញ្ចប់​ហើយ ការងារ​ផ្តល់ ប្រាក់​ឧបត្ថម្ភ គោលនយោបាយ បន្លាស់​ទី​ត្រូវបាន​ដោះស្រាយ រួចរាល់​។ ការងារ​ត្រួតពិនិត្យ​ផ្លូវដែក ដំណាក់កាល​ចុងក្រោយ អនុវត្តបាន ១០០ ភាគរយ ហើយ​ត្រៀម​នឹងធ្វើ​ការប្រគល់ ទទួល បន្ទាប់ពី​ការជួសជុល​បង្ហើយ​។

ការងារ​ស្រង់​សម្ភារៈ ដែល​នៅ​សេសសល់ (​ដែក​រ៉ែ​ចាស់ សំណល់​ដែក​ចាស់ និង​សំណល់​ឈើពុក​) អនុវត្តបាន ១០០ ភាគរយ ដើម្បី​ប្រគល់ជូន​ក្រសួង និង​សម្ភារៈ​ថ្មី ដែល​នៅ​សេសសល់​មួយចំនួន និង​ត្រូវ​ប្រគល់ជូន​ក្រុមហ៊ុន ដើម្បី​ធ្វើការ​សាងសង់ ទីលាន ដាក់​កុងតឺន័រ​។ ការងារ​វាយតម្លៃ​ជ្រើសរើស ក្រុមហ៊ុន​ម៉ៅការ សាងសង់ ទីលាន​កុងតឺន័រ ត្រូវបាន​បញ្ចប់​ដោយ ក្រុមហ៊ុន Synohydro Corperation Ltd. បានចាប់ផ្តើម​ការងារ​របស់ខ្លួន ដោយ​ធ្វើការ​ការ​ឆ្កា​ព្រៃ និង​ឈូសឆាយដី ក្នុង​ទីលាន​សម្រេចបាន ១០០ ភាគរយ​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា កម្ពុជា​បាន​បង្កើត ក្រុមការងារ​បច្ចេកទេស អន្តរក្រសួង ដើម្បី​ពិភាក្សា លើ​សេចក្តីព្រៀង កិច្ចព្រមព្រៀង​បច្ចេកទេស និង​នីតិវិធី ដឹកជញ្ជូន​ឆ្លងកាត់ ព្រំដែន​តាមផ្លូវ​ដែក កម្ពុជា​.​ថៃ ហើយ​បច្ចុប្បន្ន កំពុង​រៀបចំ​អនុស្សរណៈ យោគយល់​គ្នា រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​ថៃ​។ ខាង​ភាគី​ថៃ បាន​ចាក់ដី និង​ដាក់លូ ធ្វើ​ផ្លូវ​បណ្តោះអាសន្ន ឆ្លងកាត់​អូរ នៅ​ស្ពាន​ផ្លូវដែក ឆ្លងកាត់​ព្រំដែន កម្ពុជា​.​ថៃ ដើម្បី ចូល​គ្រឿងចក្រ ដឹក​សម្ភារៈ​មក​ធ្វើ​របង​សុវត្ថិភាព ជុំវិញ​ការដ្ឋាន​។​

​នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គោរព​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ ដោយ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​៕

toll railway

Loading...

Leave a Reply

Your email address will not be published. Required fields are marked *