ផ្សារខេត្តស្ទឹងត្រែងចំនួន២កន្លែងត្រូវបានសាខាកាំកុងត្រូលខេត្តសហការជាមួយមន្ទីរពាណិជ្ជកម្មចុះត្រួតពិនិត្យរកទំនិញខូចគុណភាពនិងអប់រំដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នមុននិងយកទៅប្រើប្រាស់ឬបរិភោគ

ខេត្តស្ទឹងត្រែង៖ ផ្សារចំនួន២កន្លែងនៅខេត្តស្ទឹងត្រែង ត្រូវបានសាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះអប់រំណែនាំពីផលប៉ះពាល់នៃការប្រើប្រាស់ទំនិញខូចគុណភាពទំនិញមានសារធាតុគីមីជូនអាជីវករលក់ដូរព្រមទាំងរកឃើញទឹកក្រូចហួសសពលភាពជិតដប់ដបនិងគ្រឿងកំប៉ុងខូចគុណភាពមួយចំនួនទៀតហើយបានដកហូត។

ការចុះពិនិត្យអប់រំណែនាំនិងដកហូតទំនិញខូចគុណភាពខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃ១២ខែកុម្ភៈឆ្នាំ២០១៨ដែលមានទីតាំងចំនួន២គឺទី១ស្ថិតនៅផ្សារគីឡូមែត្រលេខ២រាជានុកូលនិងទីផ្សារក្រុងសាមគ្គីខេត្តស្ទឹងត្រែង។

ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងលោក គឹមប្រុស បានអោយដឹងថាការចុះពិនិត្យទំនិញហួសសពលភាពឬខូចគុណភាពព្រមទាំងណែនាំដល់អាជីករលក់ដូរគឺបានធ្វើជាបន្តបន្ទាប់ដើម្បីរក្សានូវសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋដែលបានទិញយកទៅប្រើប្រាស់ឬលក់បន្តជៀសវាងធ្វើខូចសុខភាព។លោកថាគ្រប់ខេត្តក្រុងទាំងអស់រមែងចុះពិនិត្យជាប្រចាំមិនថាគៀកបុណ្យទាននោះទេ ក៏ប៉ុន្តែឆ្លៀតឱកាសនេះដែរស្របពេលរដូវចូលឆ្នាំចិនមកដល់ផង សមត្ថកិច្ចជំនាញបានខិតខំស្វះស្វែងត្រួតពិនិត្យរកទំនិញខូចគុណភាពឬទំនិញមានលាយចូលសារធាតុគីមីជាពិសេសទំនិញដែលដាក់តាំងលក់យូរអាចនិងហួសកាលបរិច្ឆេទកំណត់ ចឹងស្របពេលនិងយើងទាំងអស់គ្នាបានចុះណែនាំដល់អាជីករក៏ដូចជាប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

លោក គឹម ប្រុស បន្ថែមថាមុននិងប្អូនអាជីវករលក់ដូរនិងអ្នកទិញយកទៅប្រើប្រាស់មេត្តាជួយពិនិត្យមុននិងសម្រេចចិត្តជ្រើសរើសយករបស់របរណាមួយទៅប្រើប្រាស់ឬបរិភោគយើងត្រូវមើលសំបកវេចខ្ចប់ជាចំបងបើទំនិញត្រូវមើលថ្ងៃខែកាលបរិច្ឆេទកំណត់ដែលមានបិទនៅលើទំនិញនោះតែម្តង។

ក្រោយការណ៏ចុះអប់រំណែនាំនិងត្រួតពិនិត្យទំនិញខូចគុណភាពនៅចំនុចផ្សារគីឡូម៉ែត្រលេខ២រាជានុកូលនិងផ្សារសាមគ្គីក្រុងស្ទឹងត្រែងក្រុមមន្ត្រីជំនាញបានរកឃើញទឹកក្រូចហួសសពលភាពជិតដប់ដបនិងគ្រឿងកំប៉ុងខូចគុណភាពមួយចំនួនបន្ថែមទៀត ៕ ឡុង កាន់សំនៀង

Loading...