ផ្អាកជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល៧៧៧សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះព្យាបាលជំងឺទូចកូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រចាវចាន់

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប​បានសម្រេចផ្អាកជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល៧៧៧សៀមរាបមន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះព្យាបាលជំងឺទូចកូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រចាវចាន់ក្នុងក្រុងសៀមរាបខេត្តសៀមរាប ។
រដ្ឋបាលខេត្តសៀមរាប​បាននៅក្នុងសេចក្តីសម្រេចគឺការផ្អាកជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល៧៧៧សៀមរាប មន្ទីរពហុព្យាបាលសុខភាពបន្ទប់ពិគ្រោះព្យាបាលជំងឺទូចកូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រចាវចាន់ក្នុងក្រុងសៀមរាបខេត្តសៀមរាប ។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា៖
-បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចកក្រកម្ពុជា
-បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
-បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
-បានឃើញព្រះរាជក្រមលេខនស/រកម/០៥០៨/០១៨ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ

-បានឃើញព្រះរាជក្រមលេខនស/រកម/០៥០៨/០១៧ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ
-បានឃើញព្រះរាជក្រមលេខនស/នកម/០១១៩/០០៤ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ

-បានឃើញព្រះរាជក្រមលេខនស/រកម/០៣២១/០០៤ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០១ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩gសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត​​​​​​
​​​​​​​​-បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៣៦៥ចុះថ្ងៃទី០៦ខធំ, ឆ្នាំ២០១៨ ។ ការតែងតាំងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប$ឬបង
-បានឃើញអនុក្រឹត្យលេខ២១៦អនក្រ.បកចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តក្រុមប្រឹក្សាក្រុងគណៈអភិបាលក្រុង និងក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុក
-បានឃើញអនុក្រឹត្យលេខ៣៧អនក្រ.បកចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
-យោងសេចក្តីសម្រេចលេខ០២៣/២១សសរចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តសៀមរាបស្តីពីការបង្កើតក្រុមការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩(CoVID-19)ខេត្តសៀមរាប

-យោងតាមការចាំបាច់របស់រដ្ឋបាលខេត្តសៀមរាប ។

សម្រេច

ប្រការ១. ត្រូវបានផ្អាកជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល៧៧៧សៀមរាបស្ថិតនៅភូមិសាលាកន្សែងមន្ទីរពហុព្យាបាលសុខភាពស្ថិតនៅភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបបន្ទប់ពិគ្រោះព្យាបាលជំងឺទូចកូស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រចាវចាន់ស្ថិតនៅភូមិគោកតាចាន់សង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១រហូតដល់មានសេចក្តីសម្រេចជាថ្មី ។

ប្រការ២.បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាបដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍ ។

ប្រការ៣.នាយករដ្ឋបាលសាលាខេត្តស្នងការនគរបាលខេត្តមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាបមេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តអភិបាលនៃគណៈអភិបាលក្រុងសៀមរាបប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាលសង្កាត់ស្វាយដង្គំ និងរដ្ឋបាលសង្កាត់គោកចកត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Loading...