ពលករខ្មែរជាង២០នាក់ បានស្លាប់ និងរបួស ខណៈជិះរថយន្ត បុកបង្គោលភ្លើង ព្យាយាមជិះគេចពីតម្រួតថៃ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ពលករខ្មែរ ៦នាក់ បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួស ធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកទាំងនោះជិះរថយន្តឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ដោយរថយន្ដបានជ្រុលបុកបង្គោលភ្លើងក្រឡាប់ធ្លាក់ទឹកប្រឡាយទឹក តាមបណ្តោយផ្លូវសុវណ្ណាសន ចំណុច ក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ខណៈអ្នកបើករថយន្តព្យាយាម បើកគេចពីក្រុម តម្រួតថៃ ដែលបានដេញតាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង២ទៀបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ដោយរថយន្តប្រភេទមិស៊ុប៊ីស៊ី បើយោងតាមកាសែតក្នុងស្រុកថៃ បានចេញផ្សាយនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះថា ជំហ៊ានដំបូងនៅកន្លែងកើតហេតុនោះ គឺរថយន្តបុកបង្គោលភ្លើង រួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករ ៦នាក់ ក្នុងនោះស្រី៣នាក់ ស្លាប់នៅនឹងកន្លែង ហើយមានពលកររបួសធ្ងន់ ស្រាល២៤នាក់ ផ្សេងទៀត។

អាជ្ញាធរក្នុងតំបន់ បានបញ្ជូនក្រុមជួយសង្គ្រោះទៅកន្លែងកើតហេតុ ដើម្បីសង្រ្គោះអ្នករងគ្រោះ ដែលកំពុង ត្រូវរថយន្តសង្កត់ជាប់ក្នុងទឹក បច្ចុប្បន្នមានអ្នកស្លាប់ ៦នាក់ និង២៤នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទស្រុកអារញ្ញា រីឯសាកសពជនរងគ្រោះ ៦នាក់ កំពុងរង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។

ពលករម្នាក់ឈ្មោះ សុខ ភាព ភេទប្រុសអាយុ ៣០ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានប្រាប់សមត្ថកិច្ចថៃថា ពួកខ្លួនទើបឡើងរថយន្ត ចេញពីផ្សាររុងក្លឿ ហើយដោយសារពេលកំពុងធ្វើដំណើរ មានរថយន្តតម្រួតថៃដេញចាប់ពីក្រោយ ទើបអ្នកបើករថយន្ត បានបន្ថែមល្បឿនបើករត់ក៏ជ្រុលទៅបុកបង្គោលភ្លើង ក្បែរចិញ្ចើមផ្លូវ ពេញទំហឹង និងក្រឡាប់ធ្លាក់ទឹកបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសតែម្តង។ ជុំវិញករណីនេះដើមអម្ពិល មិនអាចសុំការអធិប្បាយពីលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានទេព្រោះទូរសព្ទ័ទាក់ទងមិនបាន៕
a3

a2

a1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *