ពលករខ្មែរនៅតែបន្តឆ្លងដែនទៅមក ដោយខុសច្បាប់តាមច្រករបៀង

ខេត្ត៖បន្ទាយមានជ័យ៖ ថ្វីត្បិតតែវិធានការទប់ស្កាត់ពលករចំណាកស្រុកតាមច្រករបៀងនៃខេត្តជាប់ព្រំដែនថៃត្រូវបានគេមើលឃើញថា មានការរឹតបណ្តឹងព្រោះខ្លាចពលករជួបបញ្ហាជាយថាហេតុលើទឹកដីថៃតែការពិតច្រករបៀងមួយចំនួននៅតែបន្តបើកដៃឲ្យពលករឆ្លងទៅមកដីថៃយ៉ាងអាណាធិបតេយ្យដដែល។
ជាក់ស្តែងច្រករបៀងចំនួន២ ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ពិសេសក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង គេឃើញក្រុមពលករចំណាកស្រុកបានសម្រុកទៅមកដីថៃគ្មានអាជ្ញាធរសមត្ថកិច្ចទប់ស្កាត់ឡើយ។
ពលករមួយក្រុមមានចាស់មានក្មេងបានសម្រុកឆ្លងដែនតាមច្រករបៀងមួយក្នុងស្រុកម៉ាឡៃដែលនៅទីនោះគេមិនឃើញមានសមត្ថកិច្ចទេសង្ស័យក្រុមពលករលួចឆ្លងដែនតាមរយះមេខ្យល់។
ចំណែកច្រករបៀងជាច្រើនក្នុងភូមិពោធិជ្រៃឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបងដែលភូមិសាស្ត្រនោះគ្រប់គ្រងដោយយោធាសិករងស្រុកសំពៅលូនប៉ុស្តិអង់តែនឬប៉ុស្តិ63និងនគរបាលការពារព្រំដែន817 ប៉ុស្តិគីឡូម៉ែត្រលេខ13គេឃើញមានពលករឆ្លងទៅមកដីថៃយ៉ាងសេរីសង្ស័យសមត្ថកិច្ចជាប់ពាក់ព័ន្ធនិងលាភសក្ការៈព្រោះមិនបានទប់ស្កាត់ទេ។
រថយន្តកាមរី,នីសាន់ភាគច្រើនប្រភេទទួរីស12កៅអីដឹកជញ្ជូនពលករពីតាមបណ្តាខេត្តទៅឲ្យឆ្លងដែនក្នុងស្រុកសំពៅលូនដោយគ្មានសមត្ថកិច្ចទប់ស្កាត់ឡើយក្នុងមួយថ្ងៃៗជាច្រើនរថយន្ត។
ខណ:អ្នកយកព័ត៌មានផ្តិតយករូបភាពពលករឆ្លងកាត់មុខច្រករបៀងប៉ុស្តិយោធានិងនគរបាលការពារព្រំដែនខាងលើក្រុមយោធានៅទីនោះបានចាប់កាមេរ៉ាអ្នកយកព័ត៌មានលុបរូបភាពសំខាន់ពាក់ព័ន្ថនិងពលករឆ្លងដែនកាត់មុខប៉ុស្តិអស់តែម្តងបន្សល់នៅតែរូបមួយចំនួនតែប៉ុណ្ណោះ។ ប្រភពពីបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនប្រាប់ថាច្រករបៀងមួយចំនួនពេលថ្ងៃគេឲ្យពលករឆ្លងដែនទៅមកខុសច្បាប់ឯពេលយប់គេរកស៊ីចម្លងទំនិញគេចពន្ធឬមាន់ទានាំចូលពីថៃ៕

06-12-201564551

Loading...

Leave a Reply

Your email address will not be published. Required fields are marked *