ខេត្តកំពង់ធំ ៖ នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារទទួលពលករមកពីប្រទេសថៃប្រ
មាណជាង៤០០នាក់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត ដើម្បីទប់ស្កាត់ និងការ
រីករាលដាលមេរោគកូវិដ១៩ ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៤០០នាក់ ដែលមានស្រុក
កំណើតនៅក្នុងខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀតឲ្យបាន
គ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកឲ្យទៅតាមក្រុងស្រុកនីមួយៗ មិនទុកឲ្យនៅក្នុងមណ្ឌលចត្តាឡីស័ក
វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺឲ្យពួកគាត់ទៅធ្វើចត្តាឡីស័កតាមស្រុករបស់ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនិមួៗ។
ទម្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាដល់ពលករគ្រប់ សូមកុំគេចវេះពីការធ្វើចត្តាឡីស័កឲ្យសោះ។ បើមិនស្រឡាញ់ខ្លួនឯងទេ
សូមកុំបំផ្លាញក្ដីសុខអ្នកដទៃឲ្យសោះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបាទមកធ្វើចត្តាឡីស័កនាពេលនេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន សមត្ថ
កិច្ចទាំង៣ គឺ កម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធាបានរង់ចាំទទួលការពារសន្តិសុខជូនបងប្អូនពលករគ្រប់រូប និងចែក
បាយ ចែកទឹកដល់ពួកគាត់ផងដែរ៕ ដោយ ៖ ជឹម ទូច