ពលករ​ខ្មែរ​កំពុង​តែ​សម្រុកចូល​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​យ៉ាង​គំហុក​គ្មាន​ សមត្ថកិច្ច​ទប់ស្កាត់​ នៅ​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​

ខេត្តបាត់ដំបង​៖
​      ពលករ​ខ្មែរ​ប្រុស​ស្រី​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​និង​មានកូន​ក្មេង​តូចៗ​ទៅ​ជាមួយ​ផង​នោះ​។​គេ​សង្កេត​ឃើញ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​យ៉ាង​គំហុក​តាម​ច្រករបៀង​ក្នុងស្រុក​សំពៅ​លូន​ខេត្ត​ បាត់ដំបង​។​សកម្មភាព​នៃ​ការ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយ​ ប្រ​ឋាន​ត្រូវ​គេ​មើលឃើញ​ថា​ពលករ​ខ្មែរ​ប្រឈម​និង​បញ្ហា​ជា​ច្រើន​ចំពោះ​មុខ​ដូច​ជា​រង់​ការ​បាញ់​សម្លាប់​និង​ការ​ចាប់​ដាក់គុក​ធ្វើ​ទារុណកម្ម​ពី​ទាហាន​ថៃ​ ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម​ ធ្វើ​ដំណើរ​តាម​រថយន្ត​គេច​ពី​សមត្ថកិច្ច​ថៃ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​បញ្ហា​ ប្រឈម​គ្រោះថ្នាក់​ទាំងនោះ​កន្លង​មក​ត្រូវ​គេ​រាយការណ៍​មក​ថា​តែងតែ​កើត​ឡើងជា​ញឹកញាប់​ចំពោះ​ពលករ​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​។​សកម្មភាព​ ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​បាន​យ៉ាង​រលូន​បែប​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ដោយ​មានការ​ឃុ​ប​ខិត​ ពី​សមត្ថកិច្ច​ខែ្ម​រ​និង​សមត្ថកិច្ច​ថៃ​ ទើប​ពលករ​អាច​ឆ្លង​ដែន​ទៅ​រួច​។​

ច្រករបៀង​នៅ​ស្រុក​សំពៅ​លូន​ដែល​គេ​សង្កេត​ឃើញ​មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ គឺ​នៅ​ចំណុច​ច្រករបៀង​ក្នុងភូមិ​អូរ​ ឃុំ​សន្តិភាព​ និង​ច្រករបៀង​ចំណុច​អង់​តែ​ន​ ក្នុងភូមិ​សាស្ត្រ​ ឃុំ​សិរី​មាន​ជ័យ​ ច្រករបៀង​ទាំងនេះ​ជា​តំបន់​គ្រប់គ្រង​របស់​ទាហាន​សឹក​រង​ស្រុក​សំពៅ​លូន​ និង​នគរបាល​ការពារ​ ព្រំដែន​គោក​វរៈ​៨១៧​ ក៏​ប៉ុន្តែ​តំបន់​នេះ​គឺ​ទាហាន​សឹក​រង​ស្រុក​ សំពៅ​ លូន​មានការ​គ្រប់គ្រង​ទទួលខុស​ខ្ពស់​ច្រើន​ជាង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​។​ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៤​ខែធ្នូ​គេ​ឃើញ​មាន​ប្រពល​ករ​ខ្មែរ​ជា​ច្រើន​នាក់​អ្នកខ្លះ​ពរ​កូន​តូចៗ​ទៀត​ផង​បាន​នាំ​គ្នា​ដើរ​កាត់​អូរ​ព្រំដែន​ដើរ​សំដៅ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ដី​ថៃ​ដោយ​មិន​ខ្លាច​កើតឡើង​ បញ្ហា​គ្រោះថ្នាក់​សូម​បី​តែ​បន្តិច​។​សកម្មភាព​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ខ្មែរ​នៅ​ពេល​នោះ​គេ​មិនឃើញ​សមត្ថកិច្ច​ចាត់វិធានការ​ទប់ស្កាត់​នោះ​ឡើយ​ពោល​គឺ​បើកដៃ​ឱ្យ​ពលករ​ចេញ​ ទៅ​ដោយ​រលូន​។​គេ​ដាក់​ការ​សង្ស័យ​ថា​សមត្ថកិច្ច​ឈរជើង​នៅ​ចំណុច​នោះ​ទទួល​ការ​សូកប៉ាន់​ជា​ថវិកា​ពី​ពលករ​ពីព្រោះ​ថា​រាល់​ការ​ចេញចូល​ឆ្លង​ដែន​នៅ​តាម​ច្រករបៀង​ស្ថិត​នៅ​ចំណុច​ខាងលើ​គឺ​មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក​សមត្ថកិច្ច​នោះ​ទេ​។​

 

បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​ពលករ​ខ្មែរ​គឺ​ពួក​គាត់​ដើរ​ឆ្លង​ដែន​ត្រូវ​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ខ្មែរ​ក្នុង​ម្នាក់​ពី​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​និង​បង់​ឱ្យ​ សមត្ថកិច្ច​ថៃ​ក្នុង​ម្នាក់​៥០​បាត​។​ជាក់ស្តែង​គ្រា​ដែល​អ្នក​យក​សារព័ត៌មាន​យើង​ចុះ​ទៅ​ថត​ រូបភាព​នៃ​ការ​ឆ្លង​ដែន​នៅ​ចំណុច​ច្រករបៀង​អង់​តែ​ន​ក្នុង​ឃុំ​សិរី​មាន​ជ័យ​គឺ​ឃើញ​ បុរស​ម្នាក់​ ពាក់​វ៉ែនតា​ដែល​សង្ស័យ​ជា​មេខ្យល់​បាន​ប្រមូលប្រាក់​មិនដឹង​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ពី​ពលករ​ខ្មែរ​ ពី​៤​ទៅ​៥​នាក់​ជា​ថ្នូរ​និង​ការ​នាំ​ផ្លូវ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ហើយ​ពលករ​ទាំងនោះ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា​ពួក​គេ​ឆ្លង​ដែន​ទៅ​ខេត្ត​ឈុ​ន​បូ​រី​។​សកម្មភាព​ប្រមូលប្រាក់​របស់​បុរស​ រូប​នោះ​គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈរជើង​នៅ​ច្រករបៀង​អង់​តែ​ន​តែ​ម្តង​។​នៅ​ពេល​នោះ​អ្នក​យក​ព័ត៌មាន​យើង​កំពុង​តែ​ថត​ផ្តិត​រូបភាព​សកម្មភាព​ប្រមូលប្រាក់​ពី​ពលករ​ខ្មែរ​ស្រាប់តែ​មាន​យោធា​ម្នាក់​ឈរជើង​នៅ​ចំណុច​ច្រករបៀង​អង់​តែ​ន​បាន​ទាញ​ទូរស័ព្ទ​ថត​អ្នក​យក​ ព័ត៌មាន​យើង​វិញ​ផង​ដែរ​ហើយ​ថែម​ទាំង​ប្រើ​កាយវិកា​និង​ពាក្យ​សំដី​ទាំង​គំរោះគំរើយ​ទៀត​ផង​។​ក្នុង​នោះ​ក៏​មានការ​សម្របសម្រួល​ពី​ស្ត្រី​ម្នាក់​ជា​អ្នក់​លក់ដូរ​នៅ​មាត់​អូរ​ព្រំដែន​នៅ​មុខ​ច្រក​ រ​បៀ​អង់​តែ​ន​ដែល​គេ​សង​សង្ស័យ​ជា​មេខ្យល់​នោះ​ដែរ​។​ជា​អ្នក​ចាត់ចែង​ឱ្យ​កម្មករ​ម្នាក់​ដឹក​កា​ បូ​ប​និង​អីវ៉ាន់​អូស​តាមរ​ទះ​អូស​កាត់​អូរ​ឆ្លង​ចូល​ដី​ថៃ​ផង​នោះ​ទៀត​។​នៅ​ចំណុច​ច្រក​ របៀង​អង់​ តែ​ន​គេ​ក៏​ឃើញ​មាន​រថយន្ត​២​ទៅ​៣​គ្រឿង​ដោយ​រង់ចាំ​ដឹក​ពលករ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​ មក​ស្រុក​ខ្មែរ​វិញ​ផង​ដែរ​។​

ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ លោក​ ជា​ សម្បត្តិ​ អភិបាលស្រុក​សំពៅ​លូន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ វិធានការ​របស់​អាជ្ញាធរ​ស្រុក​កន្លង​មក​បាន​ដាក់​ចេញ​ឱ្យ​កងកម្លាំង​ឈរជើង​តាម​ព្រំដែន​ ត្រូវ​តែ​ធ្វើការ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ដោយ​ចាត់​ឱ្យ​មានការ​អប់រំ​ណែនាំ​ពួក​គាត់​។​ប៉ុន្តែ​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​នោះ​ធ្វើ​ម្តេច​និង​ទប់​ឈ្នះ​ពីព្រោះ​សមត្ថកិច្ច​មិន​បាន​ប្រចាំការ​មើល​គ្រប់​ ២៤​ម៉ោង​នោះ​ទេ​។​លោក​អភិបាលស្រុក​ប​ដិ​សេដ្ឋ​ថា​គ្មាន​សមត្ថកិច្ច​ណា​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ម្នាក់​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល​នោះ​បើ​មាន​យក​ប្រាក់​គឺ​យក​តែ​ពលករ​ចេញចូល​ទៅ​ធ្វើការ​ព្រឹក​វិល​ល្ងាច​ក្នុង​ម្នាក់​៥​បាត​ទៅ​១០​បាត​ប៉ុណ្ណោះ​។​លោក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​អាជ្ញាធរ​ស្រុក​និង​បន្ត​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​និង​អប់រំ​ពលករ​ខ្មែរ​បន្ថែម​ទៀត​បើសិន​មាន​ករណី​ឆ្លង​ដែន​ខុសច្បាប់​នោះ​៕

6

 

666

Loading...

Leave a Reply

Your email address will not be published. Required fields are marked *