ពលករ​ចំណាកស្រុក​ចោទ​ មន្ត្រី​យោធា​ ស្រុក​សំពៅ​លូន​ថា​ ទារ​លុយ​ថ្នូរ​នឹង​ការ​ឱ្យ​ចូល​ខុសច្បាប់​

​ពលករ​ខុសច្បាប់​ថា​ យោធា​ស្រុក​សំពៅ​លូន​យក​លុយ​ពួក​គេ​ទើប​អនុញ្ញាតិ​អោយ​ចូល​ដី​ថៃ​
​បាតដំបង​ :​ ក្នុង​មួយ​ថ្ងៃៗ​ពលករ​មិន​តិច​នាក់​ឡើយ​បាន​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដោយ​ការ​សុ​ី​ឈ្នួល​ថៅកែ​ជា​ជនជាតិ​ថៃ​ ។​ ការ​ចំណាកស្រុក​ទាំងនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ការ​បំពាន​បំរាម​របស់​រដ្ឋាភិបាល​ ខណ​:​អា​ជា្ញ​ធ​តាម​តំបន់​ខ្លះ​នៅ​តែ​អនុញាតិ​ថ្នូរ​នឹង​ប្រយោជន៍​បន្តិចបន្តួច​ ។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៤​មក​រា​ ២០១៥​ ពលករ​ខ្មែរ​ជា​ច្រើន​ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ប្រាប់​ថា​ បាន​ចំណាកស្រុក​តាម​ច្រករបៀង​ក្នុងភូមិ​អូរ​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​ ហើយ​ការ​ចំណាកស្រុក​នេះ​មិន​ត្រូវ​បាន​ហាមឃាត់​ដោយ​អា​ជា្ញ​ធ​នៅ​តំបន់​នោះ​ឡើយ​ មិនតែប៉ុណ្ណោះ​បែរជា​អនុញាតិ​ឱ្យ​ពលករ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ ពោល​មិន​មាន​ឯកសារ​លិខិតឆ្លងដែន​នោះ​ឡើយ​ ។​

​ពលករ​ដែល​ចំណាកស្រុក​ក្នុង​ចំណោម​នោះ​ បាន​និយាយ​ថា​ ការ​អនុញាតិ​មិន​ហាមឃាត់​ដោយ​អា​ជា្ញ​ធ​កម្ពុជា​នេះ​ ក៍​ព្រោះតែ​ពួក​គេ​បាន​បង់លុយ​ឲ្យ​ទៅ​សមត្ថកិច្ច​ ក្នុង​ម្នាក់​៥០០០​រៀល​ ដែល​មាន​មន្ត្រី​យោធា​សឹក​រង​ម្នាក់​ ឈ្មោះ​ ឈៀង​ ជា​អ្នក​ទទួល​លុយ​ ។​

​រសៀល​ថ្ងៃ​៤​មក​រា​ ២០១៥​ គេហរ​ទំព័រ​ ខេ​ម​ប៉ុស្តិ៍​មិន​អាច​ទំនាក់ទំនង​សំ​ការ​បំភ្លឺ​ ពី​មេ​បញ្ជា​រការ​យោធា​សឹក​រង​ស្រុក​សំពៅ​លូន​ លោក​វរសេនីយ៍ឯក​ អែម​ សាច​ន​ បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *