ពលរដ្ឋក្នុងសង្កាត់ចោមចៅផ្ទុះការតវ៉ា ព្រះគ្រូចៅអធិការវត្តគោកបញ្ជាន់លក់ដីស្រះព្រះទន្លេ

ភ្នំពេញ ៖ក្រុមប្រជពលរដ្ឋនៅក្នុងមូលដា្ឋនភូមិចំនួន៦រួមមាន មានភូមិថ្មគោល-ត្រពាំងថ្លឹង-ជ្រៃកោង-ចោមចៅ-ថ្នល់បំបែក-ព្រៃជីសាក់ ដែលសិតនៅជុំវិញ(វត្តគោកបញ្ជាន់) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមណជាង២០០នាក់ ។ បានលើគា្នទាមទារបណ្តេញ ព្រះគ្រូចៅអធិការវត្ត គោកបញ្ជាន់ចេញពីវត្ត បន្តបន្ទាប់៣មកហើយ បន្ទាប់ពីព្រះគ្រូចៅអធិការវត្ត មានចេតនាប៉ុនប៉ងលក់ដីរួម។ ហៅថា(ស្រះព្រះទន្លេ) មានតាំងពីបុរមបុរាណមក ដែលមានទីតាំង នៅមុខសាលារៀនគោកបញ្ជាន់ ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឱ្យទៅឈ្មួញ ក្នុងតម្លៃជាង៥លានដុល្លារ ។ ធ្វើឱ្យពលរដ្ឋចំណុះជើងវត្តខឹងផ្ទុះការតវ៉ា ចាប់តាំងពីរសៀលថ្ងៃទី២៦ ព្រឹកថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦នេះ ពលរដ្ឋ ចំណុះជើងវត្ត មិនពេញចិត្ត នូវចេតនា របស់គ្រូចៅអធិការវត្ត លក់ដី ពីមួយកន្លែងទៅមួយកន្លែង ទើបនាំគ្នាប្រនាណជាង២០០នាក់ផ្ទុះការតវ៉ា រារាំង មិនឱ្យ ព្រះសង្ឃអង្គខាងលើ លក់ដីរួមឡើយ និងទាមទារ ឱ្យចៅអធិកា និមន្តចេញពីវត្ត ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា ដីស្រះព្រះទន្លេ មានទំហំជាង៣ហិកតា ទោះជាតំបន់ខាងលើ មានតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ហើយក៏ដោយ តែទឹកនៅ ស្រះព្រះទន្លេ មានខួបប្រាំងខួបវស្សា មិនចេះរីងស្ងួត អាចផ្តល់ឱ្យពលរដ្ឋ ប្រើការបានតាមតម្រូវការ ឬសត្វពាហន: ចុះផឹក ងូតបាន ហើយក៏ជាស្រះជាប់ ទៅនឹងប្រវត្តិសាស្រផងដែរ តាំងពីបុរមបុរាណកាលមក វត្តខាងលើ មានគ្រូចៅអធិការ ច្រើនជំនាន់មកហើយ ក៏មិនដែលហ៊ានប៉ះពាល់ ស្រះមួយនេះដែរ ទើបតែព្រះគ្រូ ចៅអធិការវត្ត សេង ថង មកធ្វើជាចៅអធិការវត្ត គោកបញ្ជាន់ ហើយមកដល់សេដ្ឋកិច្ចដីធ្លី មានហាងឆេង បែជាមានចេតនាលក់ដីស្រះរួម ទាំងជាង៣ហិកតា ក្នុងតម្លៃជាង៥លានដុល្លា ឱ្យទៅឈ្មួញទៅវិញ មិនតែបុ៉ណ្ណោះ ពលរដ្ឋចោទប្រកាន់ រាល់ទង្វើររបស់ ចៅអធិការវត្ត ថាលក់ដីខ្ទេចខ្ទីអស់ហើយ អស់ពីមួយកន្លែងទៅមួយកន្លែង ជាសម្បត្តិរួម របស់វត្ត របស់ពលរដ្ឋ ជួលទីបច្ឆា ដុតខ្មោចឱ្យទៅ អ្នកផ្សេង លប់ស្រះ អមព្រះវិហារ សម្រាប់លក់ឱ្យអ្នកមាន សម្រាប់ធ្វើចេតិយ៍ រើសអើងជាមួយពលរដ្ឋ ។

ពលរដ្ឋបានប្រាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភ: កន្លងមកនេះ ចៅអធិការ បានហៅពលរដ្ឋ ចំណុះជើងវត្ត គណកម្មាធិការវត្ត អាជ្ញាធរ មូលដ្ឋាន មកប្រជុំប្រាប់ម្តងរួចមកហើយ ថាលោកនឹងលក់ដី ស្រះព្រះទន្លេ បានលុយ លោកនឹងយកមកកសាងព្រះវិហារ និងសម្រាប់តម្រូវការក្នុងវត្តទាំងអស់ ហើយលុយបានមកពីលក់ដីនោះទៀតសោត លោកមិនអនុញាតិ ធ្វើការបែងចែក ទៅបរិស័ទ ឬអាជ្ញាធរណាទាំងអស់ ពោលគឺក្តោបក្តាប់តែអង្គឯង ។ពលរដ្ឋបន្ទាប់ពី ទទួលបានបន្ទូល ចៅអធិការ នាំគ្នាងឿងឆ្ងល់ ចុះបើ់លក់ដីរួម ពុំមានការព្រមព្រៀង ពីបរិស័ទចំណុះជើងវត្ត ហើយលុយលក់បាននោះទៀតសោត រហូតដល់ជាង៥លានដុល្លា កាន់ក្តាប់នឹងដៃហើយ សឹកទៅបាត់ តើឱ្យពលរដ្ឋគឹតយ៉ាងណា កាលបើកំណើតកើតជាព្រះអង្គ មិនមែននៅ ទីនឹងផងនោះ ? ។ បាតុភាពទាំងនេះ ត្រូវបានពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ាម្តងរួចមកហើយ ហើយសង្ស័យតែត្រូវរូ៉វគ្នាជាមួយ ធម្មការ តាំងពីខណ្ឌដល់ក្រសួងទេដឹង ទើបហ៊ានលក់ដីរួម របស់បរិស័ទ ទូទាំង សង្កាត់ចោមចៅ ទូទាំងខណ្ឌពោធិ៍សែនជ័យបែបនេះ ។ទោះជាយ៉ាងណាក្តី ពលរដ្ឋ នៅតែប្រកាន់ជំហរមួយរឹងមាំថា មិនអនុញាតិឱ្យ ចៅអធិការ លក់ដីរួមជាដាច់ខាត ។ ហើយកាលពីព្រឹកថ្ងៃទី ២៥ អ្នកសារពត៌មានជាច្រើនរូប ទៅសុំការអនុញាតិ ជួបចៅអធិការវត្ត សេង ថង ដែរជុំវិញរឿងលក់ដីរួម តែជាអកុសល ត្រូវបាន កូនសិស្សលោក ប្រាប់ថា លោកគ្រូមិននៅកុដ៍ ទេ។ លុះរហូតមកដល់រសៀលថ្ងៃ២៦ និងបន្តដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភ: ពលរដ្ឋប្រមាណជាង២០០នាក់ ផ្ទុះការតវ៉ារារាំងដាច់ខាតមិនឱ្យលោក លក់ដីឡើយ មិនតែបុ៉ណ្ណោះ ទាមទារ ឱ្យលោកអង្គខាងលើ ចុះចេញពីចៅអធិការវត្តទៀតផង ។
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ប្រជាពលរដ្ឋ ជាង២០០នាក់ មកពី៦ភូមិ ក្នុងសង្កាត់ចោមចៅ នៅតែបន្តធ្វើការតវ៉ា ដីស្រះព្រះទន្លេ និងនាំគ្នាទៅ ស្រែកតវ៉ានៅមុខកុដ៍ គ្រូចៅអធិការ ដាច់ខាតមិនឱ្យ លោក លក់ដីរួម ។ប្រជាពលរដ្ឋប្រកាន់ជំហររឹងមាំថា ដីស្រះព្រះទន្លេ ទំហំជាង៣ហិកតា ជាទ្យព្យសម្បត្តិ របស់ពលរដ្ឋ រួមគ្នា ដាច់ខាតមិនអនុញាតិឱ្យ លោកសង្ឃអង្គខាងលើ មកលក់ដូរបានឡើយ ពួកគាត់បានបន្តទៀតថា តែបើរាជរដ្ឋាភិបាល ត្រូវការ សាងសង់ ់សាលារៀន មន្ទីរពេទ្យ សមិទ្ធិ ផលអ្វីបម្រើដល់ ប្រជាពលរដ្ឋទូទៅ ជាសម្បត្តិរបស់ជាតិ នោះពួកគាត់ពេញចិត្តនិងគាំទ្រ ។ ក្នុងសម្រែក នៃកំហឹងរបស់ពលរដ្ឋ ក្រៅពី រឿង គ្រូចៅអធិការលួចលក់ដីរួម នោះ ពលរដ្ឋស្រែកតវ៉ាទាមទារបណ្តេញ ចៅអធិការចេញពីវត្តទៀតផង ក្នុងហេតុផល តាំងពីលោកអង្គខាងលើ មកធ្វើជា ចៅអធិការវត្ត គោកបញ្ជាន់ កាលណាមក លោកលក់ដីផ្លូវ ជាប់វត្ត ទាំងគ្មានការឯកភាពព៏ប្រជាពលរដ្ឋ ហើយដីក្នុងវត្ត ដែលសម្រាប់ សាងសង់ចេតិយ ក្នុងមួយកន្លែង៤ពាន់ដុល្លាសូម្បីលោក វាយព្រះវិហារចាស់ចោលក៏មិន បានប្រាប់ឱ្យពលរដ្ឋដឹងផង ចាក់ដីលុបស្រះទឹក ក្នុងបរិវេណវត្ត ដើម្បីលក់ឱ្យអ្នកមានលុយទិញ សាងសង់ចេតិយ ធ្វើស្រេចតែចិត្តលោកទៅហើយ តើលោកយកលុយទៅណា ? បើគិតតែពីលក់ យ៉ាងនេះ ឱ្យពលរដ្ឋ គាំទ្រម្តេចទៅ ? ។
ហេតុការណ៍ ផ្ទុះការតវ៉ា ផ្ទួនៗគ្នាម្តងហើយម្តងទៀត អ្នកពត៌មានសុំការបំភ្លឺ ពីចៅអធិការវត្ត សេង ថង បានទេ កាលពីព្រឹកថ្ងៃទី២៧ លោកគ្រាន់តែចេញពីក្នុងកុដ៍មកឈរមាត់ទ្វារ គ្រាន់តែ ឃើញពលរដ្ឋច្រើនណែនតាន់តាប់ លោកចូលទៅក្នុងបិទទ្វារជិត គ្រាន់តែថា តើអ្នកណាជួលអ្នកឯងមកតែប៉ុណ្ណោះ ។អស់រយះពេលច្រើនម៉ោង រហូតដល់រសៀលម៉ោង៥ ថ្ងៃទី២៧ ខែកុម្ភ: នេះ បន្ទាប់ពីមានការទទូចស្នើសុំ ធ្វើការបំភ្លឺពី ចៅអធិការវត្ត គោកបញ្ជាន់ ជុំវិញ រឿងអាស្រូវ ពលរដ្ឋតវ៉ា លោក់ក់ដីស្រះព្រះទន្លេ ជាដីរួម លោកគ្រូចៅអធិការ វត្ត ព្រះនាម សេង ថង មានសង្ឃដឺការថា នៅថ្ងៃរសៀលនេះ លោកក៏បានប្រាប់ទៅអាជ្ញាធរ សង្កាត់រួចហើយ ថា ដីស្រះព្រះទន្លេ ទើបតែប្រជុំពិភាក្សាគ្នា រវាងបរិស័ទចំណុះជើងវត្ត និងគណកម្មាធិការវត្ត បំរ៉ុងលក់ដោះដូរ តែដោយសារ ពុំមានឯកភាពគ្នា ហើយ ពលរដ្ឋបោះបោតវ៉ា ដើម្បីបញ្ជៀសរាល់បញ្ហា ប៉ះពាល់ដល់វិស័យសាសនា លោកសម្រេច ប្រគល់ដីទៅឱ្យ រាជរដ្ឋាភិបាល ទុកជាសម្បត្តិរបស់ជាតិ ។តែទោះជាយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: បងប្អូន រាប់រយនាក់ រស់នៅជុំវិញវត្តគោកបញ្ជាន់ នៅតែ មកធ្វើការតវ៉ា ជាថ្មីទៀត ក្នុងសម្រែកតាមឃោសន:ស័ព្ទ ទាមទារ និមន្តព្រះសង្ឃអង្គ នាម សេង ថង ចេញពីវត្ត ។ នៅក្នុងបរិវេណវត្ត ក្នុងសម្រែកតវ៉ារបស់ពលរដ្ឋ មិនឃើញមាន វត្តមាន ចៅអធិការឡើយ ហើយក៏មិនមាន វត្តមានអាជ្ញាធរ សមត្ថកិច្ចចុះទៅធ្វើការសម្របសម្រួលដែរ ពលរដ្ឋនៅតែទទូចសុំឱ្យក្រសួងធម្មការ ដោះស្រាយដល់ពួកគាត់ ។ ថ្វីបើមិនទាន់មានដំណោះស្រាយ បងប្អូនប្រជាពលរដ្ឋ នៅពេញវត្ត តវ៉ា ពេញ១ព្រឹក រហូតដល់វេលាម៉ោង១១ ព្រឹកថ្ងៃទី២៨ ខែដដែល នៅតែពុំមានដំណោះស្រាយ ត្រូវបាន ពលរដ្ឋរំសាយ វិលទៅលំនៅដ្ឋាន ហើយពួកគាត់ប្រាប់ថា នឹងបន្តធ្វើនៅថ្ងៃស្អែក ជាបន្តទៀត ។

IMG-30

Loading...

Leave a Reply

Your email address will not be published. Required fields are marked *