ពលរដ្ឋខេត្តឧត្ដរមានជ័យ​ សូមអំពាវនាវដល់លោក​ ម៉ែន លី​ ស្នងការខេត្ត​ ចាត់វិធានការទៅលើមេឧក្រឹដ្ឋកម្មបទល្មើសឈើឆ្លងដែន​ កម្ពុជា-ថៃ ឈ្មោះ​ ឈឿង ស័ក្ក​ ដែលបង្កអសន្តិសុខ​ កក្រើកពេញព្រំដែន

ខេត្តឧត្ដរមានជ័យ​ ៖​ ក្រោយពីមានការផ្ទុះរឿងសកម្មភាពមេឧក្រឹដ្ឋឈើប្រណិតឆ្លងដែន កម្ពុជា-ថៃ បង្កឡើងដោយ ឈ្មោះ​ ឈឿង ស័ក្ក ជាមន្រ្ដីយោធានៅអង្គភាពកងពលតូចលេខ៤២ បានប្រព្រឹត្តបទល្មើសឈើប្រណិត​ និងកៀរគពលករឆ្លងដែនកាប់ឈើដោយខុសច្បាប់ បង្កអន្តិសុខ​ កក្រើកពេញព្រំដែនកម្ពុជាថៃ នៅតំបន់ទិសទី២​ និងទិសទី៣​ សមរភូមិមុខខេត្តឧត្ដរមានជ័យ​ ដែលបង្កឡើងជារៀងរាល់ថ្ងៃ​ ទើបមហាជនខេត្តឧត្ដរមានជ័យ​ សូមអំពាវនាវដល់ លោកឧត្ដមសេនីយ៍ទោ​ ម៉ែន លី ស្នងដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចាត់វិធានការទៅលើមេឧក្រឹដ្ឋឈើឆ្លងដែនខាងលើនេះផង។

នៅល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ​ ក្រុមការងារយើង​ បានប្រទះឃើញកំណាត់ឈើធ្នង់ជាច្រើនដុំ​ និងពលករជាច្រើននាក់​ ធ្វើការលីសែងឈើមកពីប្រទេសថៃ នៅចំណុចបង្គោលសីម៉ាលេខ ១១​ និងលេខ​ ១២ ក្នុងភូមិដងទង់​ សង្កាត់កូនក្រៀល ក្រុងសំរោង​ខេត្តឧត្ដរមានជ័យ។

សេចក្ដីរាយការណ៍​ បានបញ្ជាក់ថា​ សកម្មទាំងនេះ​ បានប្រព្រឹត្តឡើងជារៀងរាល់ថ្ងៃ​ គឺទាំងយប់ទាំងថ្ងៃទៀតផង និងប្រព្រឹត្តច្រើនឆ្នាំមកហើយ គ្មានសមត្ថកិច្ចណាម្នាក់​ ខ្វល់ខ្វាយឡើយ។ សេចក្ដីរាយការណ៍​ បានបន្តទៀតថា មេឧក្រឹដ្ឋកម្មបទល្មើសឈើឆ្លងដែន កម្ពុជា-ថៃ ខេត្តឧត្ដរមានជ័យ បានចំណោយប្រាក់រាប់ម៉ឺនដុល្លារ​ ក្នុងមួយខែ ទិញទឹកចិត្ដប្រធានអង្គភាពស្ថាប័នពាក់ព័ន្ធមួយចំនួនធំ នៅក្នុងខេត្តឧត្ដរមានជ័យ ទើបរកស៊ី​ គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបបែបនេះ។

ជុំវិញករណីខាងលើ​ លោក​ ម៉ែន លី​ ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា​ លោកមិនបានដឹងរឿងទាំងនោះទេ លោកនឹងអោយមន្រ្ដីប្រចាំការតាមគោលដៅធ្វើការក្នុងរឿងនេះ​ ៕​

Loading...