ពលរដ្ឋគ្រោងប្តឹងទៅក្រុង ខណ:អាជា្ញធទួលគោក រងការចោទថាឃុបឃិតនិងមន្រ្តីយោធាសង់ផ្ទះរំលោភចំណីផ្លូវ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលមានទីលំនៅ ក្បែរសំណង់មួយកន្លែង ស្ថិតនៅ តាមផ្លូវម៉ៅសេទុង កែង ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានចោទអាជ្ញាធរ ខណ្ឌទួលគោក ថា បានបណ្តែតបណ្តោយឲ្យ មន្រ្តីយោធាផ្កាយ២ម្នាក់ សង់សំណង់រំលោភ ចិញ្ចើមផ្លូវ ដោយចាក់ ប្លង់សេ ចំនួន២សន្លឹក និងប្រក់ដំបូលដែកពីលើ ទាំងគ្មានលិខិត អនុញ្ញាតពីមន្រ្តីជំនាញ ។

គិតមកទល់និងថ្ងៃទី២កញ្ញា២០១៥នេះ សំណង់នោះបានលេចឡើងជារូបរាងជិត១០០ភាគរយហើយ ខណ:ពលរដ្ឋអះអាងថា មានការលួចសាងសង់ទាំងយប់ទាំងថ្ងៃ ។

បើយោងតាមអនុក្រិត្យលេខ៨៦របស់រដ្ឋាភិបាលបានចែងថា ការសាងសង់រាល់សំណង់ទាំងឡាយត្រូវមានគម្លាតពីព្រុំ ពី១មែ៉ត្រកន្លះទៅ២មែ៉ត្រ ប៉ុន្តែប្រសិនបើមានការសម្របជាមួយអ្នកជិតខាងនិងច្បាប់ត្រឹមត្រូវ នោះប្រជាពលរដ្ឋអាចសាងសង់បានទោះគម្លាតគៀកក៍ដោយ” ។

អភិបាលខណ្ឌទួលគោកលោក ឯក ឃុនដេឿន បានបំភ្លឺប្រាប់ខេមប៉ុស្តិ៍ថា ករណីនេះផ្តើមចេញពីការចចារទិញផ្ទះតម្លៃ២០មឺុនដុល្លារ ប៉ុន្តែម្ចាស់សំណង់ទាមទារលក់ក្នុងតម្លៃ៣០មឺុនដុល្លារ ទើបមានការប្តឹងទៅអាជា្ញធបែបនេះ ។

លោក អភិបាលខណ្ឌបញ្ជាក់ថា ” ម្ចាស់សំណង់បានច្បាប់មកខណ្ឌ តែត្រូវប្រជាពលរដ្ឋក្បែរខាងប្តឹងជំទាស់ ។ ហើយករណីនេះ ម្ចាស់សំណង់មិនមែនជាមន្រ្តីយោធាផ្កាយ២ទេ ” ។

បើតាមប្រជាពលរដ្ឋក្បែរខាង ឆាប់ៗខាងមុខនេះ ពួកគាត់គ្រោងប្តឹងទៅមន្ទីសុរិយោដី នគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ ដើម្បីឱ្យចុះមកវាយតម្លៃសំណង់មួយនេះ ថាតើត្រូវចាត់ការបែបណាឬវាយកម្ទេចចោល ។

សូមបញ្ជាក់ថា កាលពីពេលថ្មី អភិបាលរាជធានីភ្នំពេញ បានដាក់ទិសដៅឱ្យមន្រ្តីទូទាំងក្រុងរឹតបន្តឹងទៅលើសំណង់អត់ច្បាប់ ។

02-09-201556081 56082 56083 56085 56086

Loading...

Leave a Reply

Your email address will not be published. Required fields are marked *