ពលរដ្ឋចោទប្រធានមន្ទីរសុរិយោដីខេត្តតាកែវ ចេញរបាយការណ៍កុហក់ក្រសួង ខណៈពលរដ្ឋស្មើចុះបញ្ជីដី

(តាកែវ)៖លោក នួន សុធា ប្រធានមន្ទីរ ររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវចេញរបាយការកុហុកក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសុរិយោដីដោយ រំលោភបំពាន
ច្បាប់ទាំងស្រុង។

លោក ហ៊ង ហឿន ភេទប្រុស អាយុ‌៥៧ឆ្នាំសញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០២១០៦២២២៨ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ មានទីលំនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលដែលជាម្ចាស់ដីដែលទិញពីប្រជាពលរដ្ឋ បានប្រតិកម្មយ៉ាងខ្លាំងទៅលើលោកនួនសុធាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តតាកែវខណះគាត់ជាម្ចាស់ដីបានធ្វើលិខិតស្នើរសុំចុះបញ្ជីដីជាប្រពន្ធ័។

លោកហ៊ង ហឿនបានបន្តទៀតថាកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៨ ខ្ញុំបាទបានទិញដីមួយកន្លែងមានទំហំប្រហែល ៣៧ហិកតា ស្ថិតនៅភូមិដើមដូង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ពីប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ត្រឹមត្រូវតាមផ្លូវច្បាប់ ដូចមានឯកសារជូនភ្ជាប់មកជាមួយនេះស្រាប់។

មិនតែប៉ុណ្ណោះខ្ញុំបាទបានចូលទៅកាន់កាប់អាស្រ័យផល ធ្វើស្រែ និងកាយព្រំក្រវ៉ាត់ព័ទ្ធជុំវិញ ព្រមទាំងបោះបង្គោលថ្មសំគាល់ព្រំជុំវិញបរិវេណដីដែលមានទំហំដូចខាងលើនេះទៀតផង។
ហើយក៏មិនដែលមានរឿងហេតុអ្វីជាមួយនឹងជនណាមួយឡើយ លុះដល់ខែមិនា ឆ្នាំ២០០៩ ខ្ញុំបាទ និងក្រុមគ្រួសារមានជំងឺប្រចាំកាយជាទម្ងន់ ហើយបាននាំគ្នាទៅសម្រាក់ព្យាបាលជម្ងឺនៅប្រទេសវៀតណាមអស់រយៈពេលជាច្រើនខែ។

នៅចន្លោះពេលនោះគណៈកម្មាកាវាស់វែងដីធ្លីស្រុកបាទី បានចុះទៅវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅក្នុងភូមិដើមដូង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

ស្របពេលដែលខ្ញុំបាទជាម្ចាស់ដីមិនបាននៅក្នុងការចូលរួមផ្តល់ព័ត៌មានក្បាលដីស្រាប់តែគណៈកម្មាការវាស់វែងដីធ្លី និងអាជ្ញាធរវាស់វែងដីធ្លី បានយកដីរបស់ខ្ញុំបាទទៅបែងចែកជាពីរចំណែក៖
ទី១. ផ្ទៃដីចំនួន១៨៥៨៥៦ម៉ែត្រការ៉េ ដាក់ថាជាដីឯកជន គ្មានទំនាស់ ម្ចាស់មិនចូលរួមផ្តល់ព័ត៌មាន។
ទី២. ផ្ទៃដីចំនួន១៤៤១៦៥ម៉ែត្រការ៉េ ដាក់ថាជាដីរដ្ឋ គ្មានវិវាទ តំណាងដោយលោក អ៊ួក សារឿន ជាមេភូមិព្រៃស្វានេះទៅវិញ ។

ដោយខ្ញុំបាទជាម្ចាស់ដីពុំបានដឹងឡើយនៅឆ្នាំ២០១៨ និង២០១៩ ខ្ញុំបាទបានទៅសុំអាជ្ញាធរភូមិ ឃុំ ធ្វើការចុះបញ្ជីដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្រាប់តែអាជ្ញាធរឃុំចំប៉ីបានប្រាប់ខ្ញុំថាដីរបស់ខ្ញុំបាទត្រូវបានគណៈកម្មាការវាស់វែងដីធ្លី និងអាជ្ញាធរវាស់វែងយកដីរបស់ខ្ញុំបាទដាក់ជាដីរបស់រដ្ឋអស់ហើយ។

បន្ទាប់មកខ្ញុំបាទក៏បានធ្វើការស្រាវជ្រាវព័ត៌មានក្បាលដីបានរកឃើញថា ក្បាលដីលេខ២១០២០២០១-០៦២២ដែលមានក្រឡាផ្ទៃ ១៨៥,៨៥៦ម៉ែត្រការ៉េ ដាក់ថាជាដីឯកជន គ្មានទំនាស់ ម្ចាស់មិនចូលរួមផ្តល់ព័ត៌មាន ចំណែកឯក្បាលដីលេខ ២១០២១០០១-០៨៨៦ ដែលមានក្រឡាផ្ទៃ២,៥៣៥,៨៨៨ម៉ែត្រការ៉េ ដែលក្នុងនោះមានដីរបស់ខ្ញុំបាទទំហំ១៨៧,២៨៦ម៉ែត្រការ៉េផងដែរ ដាក់ថាជាដីរដ្ឋ គ្មានវិវាទ តំណាងដោយលោក អ៊ួក សារឿន ជាមេភូមិព្រៃស្វានេះទៅវិញ។

ក្រោយមកខ្ញុំបាទ បានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងគណៈកម្មាការវាស់វែងដីធ្លី ដើម្បីធ្វើការស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនូវលេខក្បាលដី លេខ២១០២០២០១-០៦២២ដែលមានក្រឡាផ្ទៃ ១៨៥៨៥៦ម៉ែត្រការ៉េ ដាក់ថាជាដីឯកជន គ្មានទំនាស់ ម្ចាស់មិនចូលរួមផ្តល់ព័ត៌មាននោះ និងធ្វើការតវាទាមទាយកដីរបស់ខ្ញុំបាទ(ទំហំ១៨៧,២៨៦ម៉ែត្រការ៉េ)ដែលបានកាត់ចូលទៅជាដីនោះមកវិញ(ក្បាលដីលេខ ២១០២១០០១-០៨៨៦) ប៉ុន្តែខាងអាជ្ញាធរ និងគណៈកម្មាការវាស់វែងដីធ្លីឆ្លើយថាពុំហ៊ានធ្វើប័ណ្ណឱ្យខ្ញុំបាទទេ។

ពាក់ពន្ធ័និងបញ្ហាខាងលើភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក នួន សុធា ប្រធានមន្ទីរ ររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវបានទេពិព្រោះមិនមានលេខទូរស័ព្ទ៕

Loading...