ពលរដ្ឋជាង២០០គ្រួសាររស់នៅស្រុកស្នួល ខេត្តក្រចេះគ្រោងលើកគ្នាឡើងទៅតវ៉ានៅភ្នំពេញ បើសិនជាអាជ្ញាធរ នៅបន្តឈូសឆាយដីចំការពួកគាត់ បែងចែកទៅឲ្យអ្នកផ្សេង

ខេត្តក្រចេះ៖ ពលរដ្ឋជាង២០០រយគ្រួសារ រស់នៅក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោងលើកគ្នាមកតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបន្ត ឈូសឆាយដីចំការពួកគាត់ យកទៅបែងចែកឲ្យពលរដ្ឋមួយក្រុមផ្សេងទៀត មកពីតាមបណ្តារខេត្តផ្សេងៗ ដែលធ្លាប់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូរមេម៉ត់។

ពលរដ្ឋបាននិយាយថា ដីចំការរបស់ពួកគាត់ មានគ្រួសារខ្លះមានដី៣ហិកតា និងគ្រួសារខ្លះទៀតមានដី៥ហិកតា ហើយពួកគាត់បានចូលមកអាស្រ័យផលដាំដំណាំផ្សេងៗ តាំងពីឆ្នាំ២០០២ និងគ្រួសារខ្លះទៀត ចូលមកអាស្រ័យផលលើដីនេះ ក្នុងអំឡុងឆ្នាំ២០០៥។ ក្នុងនោះមានគ្រួសារខ្លះ បានដាំដមណាំកៅស៊ូរ ដំណាំស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងៗ។

រៀបរាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៣ខែមករានេះ លោក ទិន ហួច វ័យជាង៤០ឆ្នាំ បាននិយាយថា អាជ្ញាធរបានចាប់ផ្តើមយកគ្រឿងចក្រចូលឈូសឆាយ ដីចំការរបស់ពួកគាត់នៅចំនុច ដេ៥ និងដេ៦ និងចំនុចគីឡូម៉ែត្រលេខ៩៤រហូតដល់គីឡូម៉ែត្រលេខ១០៤ ដើម្បីវែកផ្លូវ ចូលវាស់វែងដីរបស់អ្នកភូមិ បែងចែកជាដីសម្បទានសង្គមកិច្ច ទៅបែងចែកឲ្យពលរដ្ឋរាប់រយគ្រួសារផ្សេងទៀត ដែលជាពលរដ្ឋចំណាកស្រុក រស់នៅខេត្តផ្សេង និងធ្លាប់តវ៉ាក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូរមេម៉ត់ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល។ ពួកគាត់បានស្នើឲ្យអាជ្ញាធរ រកដីនៅតំបន់ផ្សេង ដែលមិនប៉ះពាល់ដល់ពលរដ្ឋ ដើម្បីបែងចែកឲ្យពលរដ្ឋចំណាកស្រុកទាំងនោះ មិនត្រូវមកខ្វៀលដីចំការរបស់អ្នកភូមិ ដែលមានចំនួនជាង២០០រយគ្រួសារ ដែលមានដំណាំកៅស៊ូរ ចន្ទី យកទៅបែកចែកឲ្យទៅពលរដ្ឋមួយក្រុមនោះទេ។

លោកបន្តថា នៅអំឡុងឆ្នាំ២០១៦ ក្រុមការងារថ្នាក់ស្រុក មានអភិបាលរងស្រុក ខាងមន្ទីរសូរិយាដីស្រុក ធ្លាប់បានចុះស្រង់ស្ថិតិអ្នកភូមិទាំងជាង២០០រយគ្រួសារ មួយដងជាពីរដង និងក្រោងចេញប័ណ្ណកម្មសិទ្ឋជូនពួកគាត់។ តែពេលនេះរដ្ឋបាលសាលាខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ដោយបដិសេធចោលទាំងស្រុង ចំពោះការកាន់កាប់ដីធ្លីរបស់ពលរដ្ឋទាំង២១៨គ្រួសារ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះបានចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយតម្រូវឲ្យពួកគាត់ ដាក់ពាក្យស្នើរសុំដីសម្បទានសង្គមកិច្ចនៅការិយាល័យស្រុកទោវិញ ។

ពួកគាត់បានអះអាងថា ពួកគាត់មិនចាកចេញពីដីចំការរបស់ពួកគាត់នោះទេ ព្រោះពួកគាត់បានចូលមកអាស្រ័យផល លើដីចំការទាំងនោះ ចាប់តាំងពីឆ្នាំ២០០០ពាន់មកម្លេះ មិនតែប៉ុណ្ណោះពួកគាត់និងក្រោងលើកគ្នាទីតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបង្ខិតបង្ខំឲ្យពួកគាត់ ចាកចេញពីដីចំការពួកគាត់។

គួររំលឹកថាករណីវិវាទដីធ្លីដ៏រាំរៃនេះបានកើតជារឿងចម្រូងសម្រាស់ឥតឈប់ឈរជាច្រើនឆ្នាំខណៈដែលចំនួនពលរដ្ឋចំណាកស្រុកកាន់តែមានតួលេខ កើនឡើង ហើយកាលពីខែមីនាឆ្នាំ២០១៨កន្លងទៅ ពលរដ្ឋទាំងនោះ បានចេញមុខតវ៉ាបែបហឹង្សាជាមួយនិងក្រុមហ៊ុនចម្ការកៅស៊ូមេមត់នៅពេលដែលក្រុមហ៊ុនបានដឹកគ្រឿងចក្រចូលក្នុងក្រុមហ៊ុនដើម្បីឈូសឆាយក្រវ៉ាត់ព្រំដី។ ដោយការតវ៉ាកាលណោះក្រុមអ្នកតវ៉ាបានធ្វើសកម្មភាពបិទផ្លូវជាតិលេខ6Aអស់រយៈពេលជាច្រើនម៉ោងនៅចំនុចភូមិជើងឃ្លេឃុំ២ធ្នូស្រុកស្នួលពួកគេប្រដាប់ដោយដបសាំងកាំបិតដំបងជំពាក់គ្រាប់ដែកបានប្រើហឹង្សាមកលើក្រុមសមត្ថកិច្ចដែលចុះទៅការពារទៀតផង។ក្នុងស្ថានភាពតាតតឹងនៃការតវ៉ារហូតឈានឲ្យមានការប៉ះទង្គិចសមត្ថកិច្ចបានសម្រេចផ្ទុះអាវុអស់ជាច្រើនគ្រាប់ដើម្បីគំរាមទើបបំបែកហ្វូងក្រុមអ្នកតវ៉ា។ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តក៏សម្រេចខ្ខៀលដីពលរដ្ឋ ដែលមានដំណាំចន្ទី ដំណាំកៅស៊ូរ របស់ពលរដ្ឋចំនួន២១៨គ្រួសារ ដែលបានចូលអាស្រ័យផលលើដីចមការទាំងនេះ រាប់សឹបឆ្នាំហើយនោះ ធ្វើជាដីសម្បទានសង្គមកិច្ច យកទៅបែងចែកឲ្យក្រុមអ្នកតវ៉ា ដែលជាពលរដ្ឋចំណាកស្រុកទាំងនោះទៅវិញ៕

Loading...