ពលរដ្ឋជិត៩០នាក់ នៅស្រុកត្រាំកក់ ពុលនំបញ្ចុក

ខេត្តតាកែវ៖ សត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋស្ថិតក្នុងភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវយ៉ាងហោចណាស់៨៦ នាក់បានពុលនំបញ្ចុកនៅក្នុងពិធីបុណ្យសង្ឃទានមួយនៅក្នុងភូមិ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញ ។
លោក សួន ធន ស្នងការរងខេត្តតាកែវ ទទួលបន្ទុកផែនយុត្តិធម៌កណ្តាល បានឲ្យដឹងថាម្ចាស់បុណ្យបានធ្វើនំបញ្ចុកទទួលភ្ញៀវ ហើយក្រោយការបរិភោគទាំងក្មេងទាំងចាស់ក៍ក្អួតចង្អោរ ។ ភ្លាមៗខ្លះក៍ត្រូវបានគេបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យក្នុង ខេត្ត ខ្លះទៀតក៍បញ្ជូនទៅព្យាបាលនៅភ្នំពេញ ។ ប៉ុន្តែយ៉ាងណាក៍ដោយ រហូតមកដល់ពេលនេះគេនៅរកមិនទាន់ឃើញភស្តុតាងណាមួយ ដែលបង្ហាញថា ការពុលនោះផ្ដើមចេញពីនំបញ្ចុកឡើយ។
តាមសេចក្ដីរាយការណ៍ចុងក្រោយនារសៀលថ្ងៃទី១៦ កុម្ភៈនេះ ឲ្យដឹងថា គ្មានអ្នកណាម្នាក់បានស្លាប់ដោយសារការពុលនំបញ្ចុកនោះទេ ហើយជនរងគ្រោះភាគច្រើនបានធូរស្បើយត្រូវបានគេបញ្ជូនមកកាន់ លំនៅដ្ឋានវិញហើយ ៕

IMG-

Loading...

Leave a Reply

Your email address will not be published. Required fields are marked *