ពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដែលទម្លាក់ពីលើយន្តហោះប្រវែងប្រហែល​២ម៉ែត្រ

ខេត្តព្រះវិហារ៖ នៅវេលាម៉ោង១៣និង៣០នាទី​ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩​ មានការរាយការណ៍ ពីប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដែលទម្លាក់ពីលើយន្តហោះសល់ពីសម័យសង្គ្រាម​ ចំនួន០១គ្រាប់​ ប្រវែងប្រហែល​ ២ម៉ែត្រ​ ទម្ងន់ប្រហែលជាង​ ២០០គីឡូក្រាម​ នៅក្នុងព្រៃចំណុចនិយាមកា​ 0572311-1548215 ភូមិកំពង់ស្រឡៅ​ ឃុំកំពង់ស្រឡៅមួយ​ ស្រុកឆែប​ ខេត្តព្រះវិហារ​ ។

ក្រុមការងារ​ (CMAC) បានចុះទៅដល់ទីនោះហើយកំពង់ពិនិត្យ​ និងដឹកយកមករក្សាទុក​ តែដោយទៅតាំងនោះមានព្រៃច្រើន​ គ្មានផ្លូវផងគឺត្រូវឆ្កាព្រៃ​ ធ្វើផ្លូវចូលទើបដឹកជញ្ជូនចេញបាន ​៕

Loading...