ពលរដ្ឋរិះគន់ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរ នៅតែតំឡើងថ្លៃ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកលេងស្រុក ឬមកកំសាន្តក្នុងក្រុងព្រះសីហនុ បានត្អូញត្អែរថា ក្រុមហ៊ុនរថយន្តក្រុងនៅតែតំឡើងថ្លៃបើទោះបីពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ទៅហើយ។

កម្មការានីម្នាក់ បាននិយាយប្រាប់ខេមប៉ុស្តិ៍នៅព្រឹកថ្ងៃសុក្រថា គាត់បានចំណាយលុយច្រើនហើយពេលធ្វើដំណើរមកលេងស្រុកម្តងៗខណៈមានពិធីបុណ្យ ហើយក្រុមហ៊ុនរថយន្តក្រុងក៍បានតំឡើងថ្លៃសំបុត្រតែរហូតមកដល់ថ្ងៃនេះហើយក្រុមហ៊ុនរថយន្តក្រុងសូរិយានៅតែតំឡើងថ្លៃទៀត វាធ្វើឲ្យពួកគាត់ត្រូវចំណាយលុយច្រើនគ្រាន់តែការធ្វើដំណើរ។

បើតាមកម្មការនីដដែល “នៅថ្ងៃធម្មតាក្រុមហ៊ុនរថយន្តក្រុងលក់សំបុត្រមួយសន្លឹកពីខេត្តព្រះសីហនុទៅភ្នំពេញត្រឹមតែ២០,០០០-២២ ,០០០រៀលប៉ុណ្ណោះ តែពេលមានបុណ្យទានម្តងៗ ក្រុមហ៊ុនតំឡើងថ្លៃរហូតដល់ទៅមួយសន្លឹក៣០,០០០-៣៥,០០០រៀល ” ។

ទាក់ទងនឹងបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ” ខ្ញុំទើបមកថ្មី ខ្ញុំមិនដឹងពីការតំឡើងថ្លៃសំបុត្ររបស់ក្រុមហ៊ុនរថយន្តក្រុងទាំងអស់ទ ហើយខ្ញុំក៍មិនទាន់ដឹងថា ក្រុមហ៊ុនរថយន្តក្រុង មានប៉ុន្មាននៅកន្លែងណាខ្លះទេតែពាក់ព័ន្ធបញ្ហាតម្លៃឬការឡើងថ្លៃសំបុត្រនេះគឺខាងខេត្តជាអ្នកចំណាតការទេ “។

ជុំវិញការលក់សំបុត្រនៅតែបន្តតំឡើងថ្លៃ ខេមប៉ុស្តិ៍មិនអាចទាក់ទង អ្នកគ្រប់គ្រងក្រុមហ៊ុន ភ្នំពេញ-សូរិយា បានទេ ព្រោះទូរស័ព្ទចូលហើយមិនទទួល៕

16-10-201560411 60412 60413

Loading...

Leave a Reply

Your email address will not be published. Required fields are marked *