ពលរដ្ឋសម្តែងការព្រួយបារម្ភណ៍ពីការកាប់បំផ្លាញព្រៃឈើ នៅក្នុងស្រុកកូនមុំ

ខេត្តរតនគិរី​ ប្រធានសហគមន៍ព្រៃឈើកំពុងព្រួយបារម្មណ៍ចោរលួចកាប់បំផ្លាញព្រៃឈើរបស់សហគមន៍យ៉ាងរង្គាល ។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១០ព្រឹក លោកសោ វណ្ណៈ ប្រធានសហគមន៍ព្រឈើភូមិ១ ភូមិត្រពាំងច្រេស ឃុំត្រពាំច្រេស ស្រុកកូនមុំ បានដឹកនាំសមាជិករបស់ខ្លួនជាង១០នាក់ចុះទៅចាប់ក្រុមចោរលួចកាប់បំផ្លាញព្រៃឈើរបស់សហគមន៍អស់រាប់រយដើម ​។

នៅក្នុងហេតុការចុះបង្ក្រាប​ ក្រុមចោរលួចកាប់បំផ្លាញព្រៃឈើសហគមន៍នោះត្រូវបានលោកសោ​ វណ្ណៈ ប្រធានសហគមន៍បានឲ្យដឹង​ថា នៅចំណុចក្រុមចោរលួចកាប់បំផ្លាញព្រៃឈើរបស់សហគមន៍នោះត្រង់ចំណុចភ្នំកន្ត្រាងរ៉ាង ស្ថិតភូមិឃុំខាងលើ ហើយខាងសហគមន៍បានរឹបអូសវត្ថុតាងរួមមានម៉ាស៊ីត្រង់ស៊ីន័រចំនួន៣គ្រឿង និងរឹបអូសឈើដែលអារជ្រៀកហើយបានចំនួនជាង១០សន្លឹកមានមុខកាត់៨០ទៅ៩០ ប្រវែង៣ម៉ែត្រទៅ៤ម៉ែត្រ ប្រភេទឈើទី១កកោះ ទី២គគី ទី៣ដើមផ្តៀក។

ពេលបច្ចប្បន្ននេះម៉ាស៊ីនត្រង់ស៊ីន័រចំនួន៣គ្រឿងយកមករក្សាទុកនៅស្នាក់ការសហគមន៍ ដោយឡែកឈើជាង១០សន្លឹកនោះសហគមន៍មិនទាន់បានដឹកយកមកទេគឺរក្សាទុកនៅក្នុងព្រៃ ដោយខាងសហគមន៍ខ្វះមធ្យោបាយដឹកជញ្ជូន និងថវិការជួលកម្មករផងដែរ។

លោកសោ វណ្ណៈ ប្រធានសហគមន៍បានបន្តទៀតថា ពេលលោកបានដើរត្រួតពិនិត្យក្នុងព្រៃសហគមន៍ទើបដឹងថាដើមឈើ និងព្រៃសហគមន៍រងការកាប់បំផ្លាញយ៉ាងរង្គាលពីក្រុមចោរ និងក្រុមឈ្មួញ ព្រោះដើមឈើ​ឃើញសល់តែគល់ រាប់រយគល់មិនដឹងថាចោរនោះលួចកាប់តាំងពីពេលណាទេ

លោកសោ វណ្ណៈ បានឲ្យដឹងទៀតថាព្រៃសហគមន៍គាត់មានផ្ទៃចំនួន៧៦៩ហិកតា និងមានសមាជិកសហគមន៍ជាង៣០០នាក់ ក៏ប៉ុន្តែផលពិបាករបស់គាត់ទី១ ពេលទទួលដំណឹងពីប្រជាពលរដ្ឋរាយការណ៍មកអោយប្រធានសហគមន៍ថាមានគេលួចកាប់ព្រៃសហគមន៍អស់ហើយ ​គាត់ត្រូវប្រមូលសមាជិករបស់ខ្លួនចុះទៅកន្លែងកាប់​បំផ្លាញ​ព្រៃឈើនោះ មិនដឹងជារឿងអ្វីគឺបែកការភ្លាមធ្វើអោយក្រុមចោរលួចកាប់ព្រៃសហគមន៍នោះរត់​ គេចខ្លួនបាត់អស់ គាត់បានដាក់ការសង្ស័យទៅលើសមាជិករបស់គាត់ឃុបឃិតគ្នាលួចកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលបែបនេះ។

លោកប្រធានសហគមន៍បានសុំអោយអ្នកសារពត៌មានជួយចុះផ្សាយរឿងចោរលួចកាប់បំផ្លាញ់សហគមន៍របស់គាត់ឲ្យថ្នាក់លើបានដឹង នឹងអោយច្បាប់ខាងរដ្ឋបាលព្រៃឈើជាពិសេសខណ្ឌ​រដ្ឋបាលព្រៃឈើខេត្តរតនគិរីតែម្តង បើខាងសហគមន៍ចាប់បានចោរលួចកាប់បំផ្លាញព្រៃសហ​ គមន៍របស់គាត់សុំអោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក៏សាងសំណុំរឿង និងចាត់ការតាមនិតិវិធីច្បាប់ឲ្យបានធ្ងន់ធ្ងរ​ នេះជាការប្រមានឲ្យជនខិលខូចរាងចាល។

លោកប្រធានសហគមន៍បានបញ្ជាក់ថាការចុះ​បង្ក្រាបនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ខាងសហគមន៍ចាប់បានតែសម្ភារៈ​តែមនុស្សរត់គេចខ្លួនបាត់។ ​

លោកវង្ស ​សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថារឿងខាងសហគមន៍ចុះចាប់ក្រុម​ លួចកាប់បំផ្លាញព្រៃឈើនោះ លោកមិនទាន់បានទទួលពត៌មាននោះទេ៕

25-09-201558661 58662 58663 58664 58665

Loading...

Leave a Reply

Your email address will not be published. Required fields are marked *