ពលរដ្ឋស្នើសុំលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលមេត្តាពិនិត្យមើលស្ពានឆ្លងកាត់ស្រុកសំរោងទងមួយកន្លែងដើម្បីសម្រួលដល់ការអភិវឌ្ឍក្នុងមូលដ្ឋាន

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅឃុំកាហែងនិងឃុំធម្មតាអរបានសម្ដែងនូវការសាទរយ៉ាងខ្លាំងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលការអភិវិវឌ្ឈនេះពិតជាធ្វើឲ្យពួកគាត់សប្បាយរីករាយជាខ្លាំងព្រោះស្របតាមគោលនយោបាយរបស់សម្ដេចតេជោប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងនោះស្ពានដែលមានរថយន្តដឹកធ្ងន់ឆ្លងកាត់ត្រូវធ្វើអោយមានកម្ពស់ចាប់ពី 5,2ទើបតំបន់នោះអាចអភិវឌ្ឍទៅបានហើយបើមានរោងចក្រទៀតគឺរឹតតែប្រសើរ។ ជាក់ស្ដែងផ្លូវល្បឿនលឿនដែលកសាងដោយក្រុមហ៊ុនចិន(R.B)មានស្ពានមួយកន្លែងស្ថិតនៅភូមិព្រៃប្រដាក់ឃុំធម្មតាអរស្រុកសំរោងទងចំណុចផ្លូវដីក្រហមពីភូមិព្រៃកំពោងឃុំកាហែងឆ្ពោះទៅសាលាវត្តភ្នំក្នុងឃុំធម្មតាអរខេត្តកំពង់ស្ពឺគេនឹងឃើញស្ពានមួយដែលមានកម្ពស់ត្រឹម 3,2 ម៉ែត្រដែលខុសពីស្ពានខាងកើតសាលាស្រុកសំរោងទងមានកម្ពស់ 5,2ម៉ែត្រ។

លោកអ៊ុចចាន់មេភូមិព្រៃប្រដាក់បានសំដែងនូវការសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានរបស់លោកដែលចង់បានផ្លូវដែលល្អហើយស្ពានដែលកំពុងអភិវឌ្ឍន៍ក្នុងមូលដ្ឋានគឺលោកចង់ឲ្យស្ពាននេះមានរថយន្តឆ្លងកាត់ពីក្រោមបានត្រូវមានកម្ពស់ខ្ពស់បន្តិចដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនប្រសិនបើមានខាងវិនិយោគណាមួយគេចង់មកធ្វើរោងចក្រនៅក្នុងភូមិសាស្ត្រឃុំទាំងអស់នេះ។ការដែលមានផ្លូវមានស្ពានពិតជាជួយសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាកសិករយើងមែនក្នុងនោះយើងក៏ត្រូវគិតផងដែរថាប្រសិនបើស្ពាន(ដែលមានរថយន្តឬកុងតឺន័រឆ្លងកាត់ធ្វើត្រឹមតែកម្ពស់ 5,2) តាមលោកដឹងប្រហែលជាក្រុមហ៊ុនវិនិយោគគេចូលរួមដាក់ទុនមកក្នុងមូលដ្ឋានរបស់លោកតែបើស្ពានធ្វើត្រឹមកម្ពស់ 3/2 បែបនេះគឺគ្មានសង្ឃឹមវិនិយោគឯណាគេចូលមកធ្វើការវិនិយោគក្នុងមូលដ្ឋានរបស់លោកនោះទេ។លោកស្នើសុំដល់ថ្នាក់លើជាពិសេសលោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ស៊ុនចាន់ថុលសូមមេត្តាជួយសម្រួលដល់កិច្ចការនេះផងដើម្បីឱ្យមានវិនិយោគចូលមកក្នុងភូមិរបស់លោកបង្កើនការងារឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជៀសវាងការធ្វើចំណាកស្រុក។

លោកមេភូមិបន្តថាក្នុងភូមិរបស់លោកចំពោះអ្នកដែលមានអាយុដែលអាចបំពេញការងារបានមានចំនួន 162 នាក់ក្នុងនោះស្រី 75នាក់សុទ្ធសឹងជាអ្នកបម្រើការងារនៅតាមរោងចក្រ។និយាយរួមទៅលោកគាំទ្រក្នុងការកសាងផ្លូវថ្នល់និងស្ពាននេះតែសុំឱ្យធ្វើដល់កម្ពស់៥,៣ម៉ែត្រផងទៅ ទើបមានវិនិយោគគេអាចចូលមកដាក់ទុនបង្កើតរោងចក្របានបើធ្វើកម្ពស់ ៣ ,៣ម៉ែត្រនេះគ្មានក្រុមហ៊ុនណាគេហ៊ានចូលមកបោះទុនវិនិយោគនោះទេព្រោះវាលំបាកក្នុងការដឹកជញ្ជូនទំនិញចេញចូល។

លោកញ៉ែមរឿនក្រុមប្រឹក្សាឃុំធម្មតាអរក៏បានបញ្ជាក់ឲ្យដឹងផងដែរថាអាជ្ញាធរតែងតែចង់បានផ្លូវស្ពានដែលល្អហើយចង់ឲ្យមានក្រុមហ៊ុនចូលមកវិនិយោគដែរនោះទើបការអភិវឌ្ឍមានភាពរីកចម្រើនទៅមុខ
បាន។ក្នុងនោះផងដែរបើចង់ឲ្យមានការអភិវឌ្ឍដំណើរការទៅមុខបានក្នុងនាមអាជ្ញាធរមូលដ្ឋានសូមស្នើសុំដល់ក្រុមហ៊ុនធ្វើផ្លូវ(R.B)មេត្តាធ្វើស្ពានដែលមានផ្លូវឆ្លងកាត់ពីខាងក្រោមនៅតំបន់នេះឲ្យមានកម្ពស់៥,២ម៉ែត្រដូចផ្លូវជាតិលេខ 4 ផងទើបឡានធំឬឡានដឹកទំនិញផ្សេងៗទៀតឆ្លងកាត់បានបើមិនអញ្ចឹងទេការវិនិយោគក្នុងមូលដ្ឋានយើងមិនអាចឈានដល់ការអភិវឌ្ឍន៍នៅថ្ងៃខាងមុខបានឡើយ។

ក្នុងភូមិសាស្រ្យស្រុកសំរោងទងនេះគឺមានឡានធំៗសម្រាប់ដឹកទំនិញជាពិសេសកុងតឺន័រចេញចូលបាននោះភាពរីកចម្រើននៅថ្ងៃខាងមុខប្រាកដជាកើតមានជាក់ជាមិនខានដោយសារតែមានអ្នកវិនិយោគចូលមកបោះទុនវិនិយោគនៅតំបន់នេះ។
ក្នុងនាមក្រុមប្រឹក្សាឃុំលោកស្នើសុំទៅលោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការសូមមេត្តាត្រួតពិនិត្យមើលស្ពាននៅភូមិសាស្ត្រខាងលើនេះផងជាពិសេសនៅចំណុចនេះគឺស្នើឱ្យមានកម្ពស់ 5,2 ដូចផ្លូវជាតិលេខ 4 ផងបើសិនដាក់កម្ពស់ត្រឹម 3.2 នេះគ្មានវិនិយោគឯណាគេចូលមកវិនិយោគក្នុងមូលដ្ឋានរបស់លោកនោះទេ។

ប្រជាពលរដ្ឋជាច្រើនចង់បានផ្លូវនិងស្ពានដែលល្អដែលព្រោះងាយស្រួលក្នុងការប្រកបកិច្ចការអាជីវកម្មនិងរបររកស៊ីរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
បងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកផងដែរថាបើចង់ឲ្យមានការអភិវឌ្ឍនិងរីកចម្រើនក្នុងមូលដ្ឋានបានល្អលុះត្រាតែមានផ្លូវថ្នល់និងស្ពានជាពិសេសគឺផ្លូវក្រោមស្ពានត្រូវមានកម្ពស់ដែលអាចឱ្យឡានធំៗឆ្លងកាត់ពីក្រោមបានជាពិសេសរថយន្តដឹកទំនិញរោងចក្រតែម្ដងលុះត្រាតែធ្វើរបៀបនេះទើបមានក្រុមហ៊ុនវិនិយោគគេហ៊ានចុះមកវិនិយោគក្នុងតំបន់ភូមិសាស្ត្រឃុំព្រៃប្រដាកព្រៃកំពោងឃុំធម្មតាអរនិងឃុំកាហែងនេះបានបើមិនដូច្នោះទេគ្មានក្រុមហ៊ុនវិនិយោគឯណាគេចូលមកវិនិយោគនោះឡើយ។

លោកមេឃុំបានបន្តថាសម្រាប់រថយន្តធុនធំចេញចូលបានលុះត្រាតែផ្លូវដែលស្ថិត
ពីក្រោមស្ពានមានកម្ពស់ពីលើដល់ក្រោម
៥,២ម៉ែត្រទើបរថយន្តធំចេញចូលដឹកទំនិញបានធ្វើដូចនេះគឺស្របតាមអនុសាសន៍របស់សម្ដេចតេជោ។ក្នុងនាមជាពលរដ្ឋរស់នៅតំបន់ខាងលើលោកសូមសំណូមពរដល់ក្រុមហ៊ុនក៏ដូចជាតាមអនុសាសន៍របស់សម្ដេចដែលមានប្រសាសន៍ថា”ត្រូវរុញរោងចក្រឲ្យដល់មូលដ្ឋានដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋនិងបង្កភាពងាយស្រួលទន្ទឹមនឹងនោះយើងក៏គួរតែមានផ្លូវថ្នល់ដូចជាស្ពានងាយស្រួលក្នុងការដឹកជញ្ជូនស្រ

បតាមគោលការណ៍គឺត្រូវធ្វើយ៉ាងណាឲ្យមានក្រុមហ៊ុនវិនិយោគដាក់ដល់មូលដ្ឋានជាពិសេសគឺការចរាចរណ៍រថយន្តដឹកទំនិញចេញចូលទើបការអភិវឌ្ឍន៍ក្នុងមូលដ្ឋានមានការរីកចម្រើននឹងកើនឡើងជាលំដាប់”។

ទាក់ទិននឹងការលើកឡើងក៏ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋនេះដែរលោកសុឹមរតនៈអភិបាលស្រុកសំរោងទងមានប្រសាសន៍ថាជាគោលការណ៍គឺស្ពានដែលមានផ្លូវឆ្លងកាត់ពីក្រោមត្រូវមានកម្ពស់យ៉ាងតិច៥ម៉ែត្រករណីនេះលោកក៏ទទួលបានសេចក្តីរាយការណ៍ពីខាងឃុំកាហែងផងដែរហើយលោកនឹងចុះទៅពិនិត្យមើលលើករណីនេះ៕

Loading...