ពលរដ្ឋស្រងាកចិត្តនឹងរថយន្តធុនធំរបស់យាយម៉ាប់ ចេញចូលដឹកឈើគ្មានការបង្ក្រាបនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ពលរដ្ឋបានសម្ដែងការងឿងឆ្ងល់និងស្រងាកចិត្តជាខ្លាំងា ខណៈដែលរថយន្តធុនធំរបស់ឈ្មួញល្បីឈ្មោះយាយម៉ាប់ នោះបានបន្តចេញចូលដឹកឈើនៅស្រុកបារាយណ៍ យ៉ាងរលូន ក្រោមលេសថា មានច្បាប់ដឹកចំនៀ ប៉ុន្តែធាតុពិត គឺជាការដឹកឈើកកោះសោះ ។ ពលរដ្ឋថា សមត្ថកិច្ចមូលដ្ឋាន និងផ្នែកពាក់ព័ន្ធហាក់ដូចជាមើលរំលងចំណុចមួយនេះ ទើបបានជាមិនឃើញមានការបង្រ្កាបឬត្រួតពិនិត្យអ្វីឡើយ។

នៅថ្ងៃទី27 ខែកក្ដដា ឆ្នាំ2020 វេលាម៉ោង6ល្ងាច ប្រជាពលរដ្ធបានដាក់សង្ស័យថាឡានចំនួន3គ្រឿងសុទ្ធតែប្រភេទឡានកូរ៉េ5តោន បានចូលមកដឹកឈើពុះនៅចំណុចភូមិរវៀង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ប៉ុន្តែមានការអះអាងពីតៃកុងឡានថាមានច្បាប់ប៉េសេដឹកជំនៀ តែប្រជាពលរដ្ធបានប្រាប់អោយដឹងថាឈើដែលឡានមកដឹកនេះគឺសុទ្ធតែឈើពុះទាំងអស់ហើយជាប្រភេទឈើកកោះ អ្នកសារព័ត៏មានបានរាយការណ៍ទៅលោកសៅ វណ្ណី នាយផ្នែករដ្ធបាលព្រៃឈើសណ្ដាន់ តែលោកសៅ វណ្ណីបានឆ្លើយបដិសេធ ហើយក៏មិនបានមកត្រួតពិនិត្យមើលដែរ។

កន្លងមកប្រជាពលរដ្ធបានឃើញឡានទាំង3គ្រឿងនេះមកដឹកជញ្ជូនជាច្រើនលើកច្រើនសារមកហើយ ថៅកែឡានដឹកឈើគឺឈ្មោះយាយម៉ាប់ ប៉ុន្តែនៅក្នុងច្បាប់ប៉េសេ គឺដឹកយកដាក់នៅភូមិចុងដូងស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រជាពលរដ្ធបានបន្តទៀតថា កន្លងមកបងប្អូនប្រជាពលរដ្ធយើងដឹកជំនៀឈើតាមរ៉ម៉កនឹងគោយន្តកន្ត្រៃក៏មិនបានផងលោកខាងជនាញចាប់ដាក់ផ្នែកទាំងអស់។

ចុះផលបុណ្យអីយាយម៉ាប់ដឹកសុទ្ធតែឡានប្រភេទ5តោនទៅដោយរលូន ចំណុចនេះសូមអោយសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវចេញស្រុកសណ្ដាន់មេជួយត្រួតពិនិត្យ មើលច្បាប់របស់យាយម៉ាប់ផង គាត់ល្បីឈ្មោះបោះសម្លេងយូរណាស់មកហើយ ៕

 

Loading...