ពលរដ្ឋ២៦គ្រួសារតវ៉ាមុខសាលាខេត្តរឿងក្រុមហ៊ុនស៊ីម៉ង់ត៍ចិនបាត់ដំបង បង្កផលប៉ះពាល់

ខេត្តបាត់ដំបង៖ ពលរដ្ឋចំនួន២៦គ្រួសារ រស់នៅពឹងអាស្រ័យផល ភ្នំដូនមាយ និងកំពុងរងផលប៉ះពាល់ដោយការបំផ្ទុះថ្មភ្នំ ក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ បាននាំគ្នា ធ្វើដំណើរមកជួបជុំខាងមុខសាលាខេត្តបាត់ដំបងដោយសុំអភិបាលខេត្តបាត់ដំបងជួយអន្តរាគមន៍ដោះស្រាយ នៃការប្តឹងតវ៉ាទៅលើក្រុមហ៊ុន ស៊ីម៉ង់ត៍បាត់ដំបង ឱ្យក្រុមហ៊ុនបញ្ឆប់ការប្រើប្រាស់គ្រឿងចក្រ និងបំផ្ទុះថ្ម បង្កសម្លេងរំខានដល់សិស្សរៀនសូត្រ និងបង្កប៉ះពាល់ពីសុវត្ថិភាព នៃការរស់នៅរបស់ពលរដ្ឋ និងថែមសុំឱ្យអភិបាលខេត្តដោះស្រាយគោលនយោបាយដីធ្លីជូនដល់ពួកគាត់សមរម្យ ដែលកំពុងប្រឈមត្រូវបានដកហូតប្រគល់ឱ្យក្រុមហ៊ុន ។

ការតវ៉ាពីសំណាក់ពលរដ្ឋខាងលើត្រូវគេមើលឃើញថា បន្ទាប់ពីអាជីវកម្មក្រុមហ៊ុនចិន ឈ្មោះថា ស៊ីម៉ង់ត៍បាត់ដំបង បានរងការចោទប្រកាន់ពីពលរដ្ឋនៅភូមិដូនមាយ ថាបានធ្វើសកម្មភាពបំផ្ទុះថ្មភ្នំបង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងសិស្សរៀននៅក្បែរនោះហើយ នាំគ្នារត់គេចចេញពីផ្ទះនិងសាលារៀនដើម្បីសុវត្ថិភាព ខ្លាចក្រែងដុំថ្មផ្លោងខ្ទាតត្រូវខណៈដែលមានការបំផ្ទុះថ្មកន្លងមកមានដុំថ្មតូចធំផ្លោងខ្ទាតក្នុងចម្ងាយពី២០០ម៉ែត្រទៅ៣០០ម៉ែត្រត្រូវដំបូលផ្ទះពួកគាត់ និងដំបូលសាលារៀនជាដើមនោះ ។

ជុំវិញតវ៉ាពីសំណាក់ពលរដ្ឋខាងលើ អ្នកយកព័ត៌មានយើងបានទំនាក់ទំនង លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះ ឱ្យលោក ជួយបំភ្លឺនោះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូលគ្មានការឆ្លើយតប ។

ដោយឡែក លោក អៀម នាគ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប្រាប់ឱ្យដឹងថា ការតវ៉ា របស់ពលរដ្ឋ២៦គ្រួសារនោះពាក់ព័ន្ធឱ្យជួយដោះស្រាយគោលនយោបាយដីធ្លី គឺកន្លងមក ក្រុមហ៊ុនគេបានដោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់អស់ហើយ នៅសល់តែ២គ្រួសារប៉ុណ្ណោះទេដែលមិនទាន់ដោះស្រាយរួចរាល់។មិនដឹងពលរដ្ឋទាំងនោះកើនមកពីខាងណាទៀតទេហើយតាមដឹងពួកគាត់ចេះតែនាំគ្នាទៅកាន់កាប់បោះបង្គោលនៅលើភ្នំ។លោកប្រាប់ទៀតថានៅថ្ងៃស្អែកគណៈកម្មាការខេត្តគេនិងចុះទៅពិនិត្យមើលជាក់ស្តែងដើម្បីរកដំណោះស្រយ ។

លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនស៊ីម៉ង់ត៍បាត់ដំបង មិនទាន់មានច្បាប់ធ្វើអាជីវកម្មនោះទេ គ្រាន់តែមានច្បាប់រុករកស្រាវជ្រាវរកថ្មធ្វើស៊ីម៉ង់ត៍នៅឡើយនោះទេ។

លោក សើ សាម៉េត អភិបាលស្រុករតនមណ្ឌលប្រាប់ឱ្យដឹងថា ពាក់ព័ន្ធនិងការតវ៉ាបញខាងលើគឺមិនជាប់ពាក់ព័ន្ធនិងក្រុមហ៊ុននោះទេ កាលណាដីលើភ្នំជាដីរបស់រដ្ឋ ហើយរដ្ឋមិនទាន់កមណត់ឱ្យក្រុមហ៊ុននៅឡើយនោះទេ ថ្ងៃស្អែកគណៈកម្មាការខេត្តគេនិងចុះទៅកន្លែង ភ្នំដូនមាយហើយដើម្បីពិនិត្យកំណត់ឱ្យច្បាស់ និងដោះស្រាយ ៕ ពាយព្យ

1

IMG_9382

IMG_9380

IMG_9373

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *