ពលរដ្ឋ​កូឡុំ​ប៊ី ៦ ពាន់​នាក់​នាំគ្នា​ថត​ស្រាត​ខ្នាត​ធំ​ជា​និមិត្ត​រូប​នៃ​សន្តិ​ភាព​

ក្រុងបូហ្គូតា: ជាង​ថត​រូប​អាមេរិក ស្ពេនស័រ ធូនិក ដែល​ល្បី​ឈ្មោះ​ខាង​ថតរូប​ក្រុម​ធំ​អាក្រាត កាល​ពី​ថ្ងៃអាទិត្យ បាន​កៀរគ​រពលរដ្ឋ​កូឡុំប៊ី​ជាង ៦ ពាន់​នាក់​ឲ្យលែង​ខ្លួន​នៅ​វិសាលដ្ឋាន​សាធារណៈ​ក្រុង​បូហ្គូតា​ ដើម្បី​សន្ដិ​ភាព​។

សិល្បៈ​រូបថត​អាក្រាត​ ដែល​ជា​ស្នាដៃ​ធំបំផុត​ទី ៦ និង​ជា​លើកដំបូង​ក្នុង​ក្រុង​បូហ្គូតា ត្រូវបាន​ធ្វើឡើង​ក្នុង​ប្រទេស​ដែល​មានជម្លោះ​ហែក​ហួរ​ក្នុងការ​វាយ​ចម្ចាត់​ក្រុម​ឧទ្ទាម​ឆ្វេង​និយម កង​កម្លាំង​បដិវត្ដ​កូឡុំប៊ី (FARC)។

អ្នកស្រី​ ក្លូឌៀ បារៀនតូស ស្ថិតក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណ ៤០ នាក់ បាន​ប្រាប់ AFP ថា៖ «យើង​សប្បាយ​រីករាយ​ពេល​បាន​ស្រាត​ រក្សា​នូវភាព​ស្ងប់ស្ងាត់ និង​ស្ងប់​សុខ។ នេះជា​សន្ដិភាព​ និង​សុខសាន្ត​ដែល​យើងចង់​ចែក​រំលែក។​ វាក៏​ជា​សាមគ្គីភាព​ ដែលជា​វេលា​លុប​បំបាត់​ការ​រើស​អើង»។

យុវជន កាឡូស បេលត្រាន​ វ័យខ្ទង់​ ២០ ឆ្នាំ បានថ្លែង​ថា៖ «​វាពិត​ជា​បទពិសោធ​ថ្មីសន្លាង​ក្នុងឆាក​ជីវិត​ខ្ញុំ​ ហើយ​ខ្ញុំគិត​ថា យើង​ទទួល​បាន​នូវ​បទពិសោធ​នេះ​ដូចគ្នា​ ដោយ​គ្រាន់តែ​ដោះ​សម្លៀក​បំពាក់​ចេញ រួច​ធ្វើ​អ្វីដែល​យើង​ចង់​ នៅពេល​យើង​ចូល​ពិភព​លោក​នេះ»។

មុន​ពេល​ចាប់ផ្ដើម​មួយ​ថ្ងៃ ជាង​ថតរូប​អាមេរិក​ ស្ពេនស័រ ធូនិក និយាយ​ថា បំណង​របស់​លោក​គឺ​គ្រាន់តែ​ចង់បង្ហាញ​រាង​កាយ​ទទេស្អាត​មក​តាំងលម្អ​ក្នុង​ទីសាធារណៈ​ឲ្យ​រដ្ឋាភិបាល​បាន​ឃើញ»។

ជម្លោះ​កូឡុំប៊ី ដែល​បានផ្ទុះ​ឡើង​ក្រោយ​ការ​បះបោរ​របស់​អ្នក​ស្រែចម្ការ​ក្នុង​ទសវត្សរ៍ទី ៦០ បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ២៦ ម៉ឺន​នាក់ និង​ជម្លៀស​ពលរដ្ឋ​ជាង ៦,៦ លាន​នាក់​រយៈពេល​ជាងកន្លះ​សតវ​ត្សរ៍​កន្លង​មកនេះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *