ពលរដ្ឋ​ចំនួន ៤០០ គ្រួសារ និង​បងប្អូន​អ្នករត់ម៉ូតូឌុប អ្នក​រើស​អេតចាយ និង​ជនអនាថា មួយចំនួនទៀត ទទួលបាន​អំ​ណាយ របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ភ្នំពេញ​៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ នៅ​ថ្ងៃអាទិត្យ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ដឹកនាំ​បែងចែក ក្រុមការងារ ថ្នាក់ដឹកនាំ​ខណ្ឌ បន្ដ​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ ប្រគល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មួលដ្ឋាន និង​ជា​អ្នក​ជួល​ផ្ទះ​មាន​ជីវភាព ក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ សរុប​ចំនួន ៤០០ គ្រួសារ​។​

​ក្នុង​ប្រតិបត្តិការ​នោះ លោក​អភិបាលខណ្ឌ បែងចែក​ក្រុមការងារ ថ្នាក់ដឹកនាំ​ខណ្ឌ ដឹកនាំ​ដោយ​លោក លោកស្រី អភិបាលរងខណ្ឌ និង​ក្រុមការងារ ចុះជួយ​ខណ្ឌ​សង្កាត់ រួមមាន​៖ សង្កាត់​ចតុមុខ ចំនួន ៦៨ គ្រួសារ តាម​ការស្នើសុំ​ជំនួយ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​, សង្កាត់​ជ័យជំនះ ចំនួន ១០០​គ្រួសារ ដឹកនាំ​ចែកជូន​ដោយ លោក ហ៊ូ ស្រ៊ី តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​, សង្កាត់​ផ្សារកណ្តាល​ទី​១ ដឹកនាំ​ចែកជូន ដោយ លោក ឆា​រស៍ វ៉ាន់ និង សង្កាត់​បឹងរាំង ដឹកនាំ​ចែកជូន​ដោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង ដែល​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ ១​បាវ​, មី ១​កេស​, ត្រីខ ១​យួរ​, ទឹកត្រី ១​យួរ និង​ទឹកស៊ីអ៊ីវ ១​យួរ ។​

​បន្ថែម​ពីនេះ លោកស្រី ហេង សុខ​គង់ ភរិយា​លោក​អភិបាលខណ្ឌ និង​លោកស្រី នូ ថាវ​រី អភិបាលរង ក៏បាន​ចុះ​ចែក​អំណោយ សម្តេច​តេ​ជោ ជូន​ដល់​បងប្អូន​អ្នករត់ម៉ូតូឌុប អ្នក​រើស​អេតចាយ និង​ជនអនាថា​គ្មាន​ទីពឹង នៅ​ចំណុច​ផ្សារ​ធំថ្មី ចំនួន ៨៨​នាក់ ដោយ​ម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ពងមាន់ ទឹកស៊ីអ៊ីវ និង ទឹកត្រី​មួយចំនួន ដើម្បី​ជួយ សម្រាល​បន្ទុក​របស់ បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្នុង​ដំណាក់កាល​ប​ន្ត​បិទ​ខ្ទប់​រាជធានី ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩៕

Loading...