ពលរដ្ឋ​ថា សមត្ថកិច្ច​គយ និង ជលផល​ខេត្តបន្ទាយមានជ័យ បើកដៃ​ឲ្យ​នាំចូល​ត្រី​ប្រា និង ក្បាល​ត្រី​រ៉ស​ពី​ប្រទេស​ថៃ​

​ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​គយ និង ជលផល បាន​ឃុបឃិត​គ្នា បើកដៃ​ឲ្យ​មានការ​នាំចូល ប្រភេទ​ត្រី​ប្រា​ក្លាស្សេ និង ក្បាល​ត្រី​រ៉ស់ ខូចគុណភាព​ពី​ប្រទេស​ថៃ មក​ក្នុង​ទីផ្សារ​ខេត្តបន្ទាយមានជ័យ ក្នុង​មួយថ្ងៃៗ​រាប់​តោន ។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ត្រី​ទាំងនោះ​ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​រថយន្ត​ពី​ប្រទេស​ថៃ ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្ពោះ​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ កាត់​ស្នាក់ការ​ជលផល ដែល​ស្ថិតនៅ​ខាងកើត​ស្ពាន​ទឹកថ្លា ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ មក​លក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ចំការ​គរ ហៅ ផ្សារ​ថ្មី ក្នុង​មួយថ្ងៃៗ​ជាច្រើន​ឡាន ។​

​យ៉ាងណាក៏ដោយ លោក មិត្ត​សុខ សុ​ភ័​ត្រ នាយ​ខណ្ឌ​បាល​ជលផល​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ខាង​លោក​ពុំមាន​គោលការណ៍ ឲ្យ​យកលុយ​ពី​ក្បាល​ឡាន​ដឹក​ត្រី​ទេ ហើយ​ការ​យកលុយ និង អនុញ្ញាត​ឲ្យ​មានការ​នាំ​ត្រី​ចូល​ពី​ប្រទេស​ថៃ​នោះ អាចជា​បុគ្គល​ខិលខូច ដែល​ឆ្លៀតឱកាស​តែប៉ុណ្ណោះ ។

ប៉ុន្តែ​លោក​ថា កន្លងទៅ​ការយក​លុយ ឬ ក៏​ចាប់​បង្ក្រាប​ទៅលើ​ការចូល ឬ​នាំចេញ​ត្រី ភាគច្រើន​គឺ​ខាង​សមត្ថកិច្ច ប៉ូលិស​សេដ្ឋកិច្ច៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *