ពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់​ភៀសខ្លួន​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​ ​

ពលរដ្ឋ​រហូត​ដល់​ជិត​១​សែន​នាក់​ត្រូវ​ភៀសខ្លួន​ទៅ​តំបន់​មាន​សុវត្ថិភាព​ ខណៈ​ដែល​គ្រោះ​ទឹកជំនន់​ ទ្រង់ទ្រាយ​ធំ​បាន​ពន្លិច​តំបន់​ជា​ច្រើន​នៅ​ម៉ា​ឡេ​ស៊ី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ ។​ គ្រោះ​ទឹកជំនន់​បាន​ពន្លិច​ រដ្ឋ​ចំនួន​៥​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។​

​រដ្ឋ​Kelantan​ រង​ផល​ប៉ះពាល់​ខ្លាំង​ ជាងគេ​បំផុត​ដោយនៅ​ទីនោះ​មាន​ពល​ រដ្ឋ​ដល់​ទៅ​៣​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅ​ កាន់​តំបន់​មាន​សុវត្ថិភាព​ ។​ ចំណែក​រដ្ឋ​ Terengganu​ និង​Pahang​ ក៏​មាន​ពល​ រដ្ឋ​ ២៩​ពាន់​នាក់​និង​២៤​ពាន់​នាក់​ត្រូវ​បាន​ ភៀសខ្លួន​ផង​ដែរ​ ។​

​កន្លង​មក​មន្ដ្រី​ក្នុង​តំបន់​បាន​បើក​ យុទ្ធនាការ​ជួយ​សង្គ្រោះ​អ្នកទេសចរ​ ប្រមាណ​១០០​នាក់​ ភាគច្រើន​ជា​ជន​ បរទេស​ដែល​ជាប់​គាំង​នៅ​តំបន់​រម​នី​យ​ ដ្ឋា​ន​ជាតិ​ Taman​ Nagara​ ។​ អ្នក​ទេស​ ចរ​ទាំងនោះ​បាន​បញ្ជូន​ចេញពី​តំបន់​ លិចលង់​ដោយ​ទឹកជំនន់​តាម​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ។​

​គ្រោះ​ទឹកជំនន់​តែ​ងេ​តែ​កើតឡើង​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ប៉ុន្ដែ​នៅ​ក្នុងឆ្នាំនេះ​មាន​គ្រោះ​ទឹកជំនន់​ ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ ៤០​ឆ្នាំ​កន្លង​មក​ដោយសារ​តែ​ភ្លៀង​ ធ្លាក់​ខ្លាំង​ ។​ ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​ ភាគ​ខាងកើត​ម៉ា​ឡេ​ស៊ី​បាន​ជាប់​គាំង​ ស្ទើរតែ​ទាំងស្រុង​ ចំណែក​បណ្ដាញ​ទំនាក់​ ទំនង​មាន​ភាព​រអាក់រអួល​ធ្វើ​ឱ្យ​ក្រុម​អ្នក​ ជួយ​សង្គ្រោះ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​ ក្នុង​ការ​ទៅ​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​ វេលា​ ។​ មក​ទល់​ពេល​នេះ​គ្រោះ​ទឹកជំនន់​ ក៏​បាន​សម្លាប់​មនុស្ស​៤​នាក់​ផង​ដែរ​ក្នុង​ប្រទេស​នេះ​ ។​

​ក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ ឱ្យ​ដឹង​ថា​ គ្រោះ​ទឹកជំនន់​បាន​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​ជា​ច្រើន​ ហើយ​រដ្ឋាភិបាល​ក៏​បាន​ សម្រេច​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ ១៤,៣៤​លានដុល្លារ​ជួយ​ដល់​ពលរដ្ឋ​រង​ផល​ ប៉ះពាល់​ច្រើន​ជាងគេ​បំផុត​ ។​ កម្លាំង​ ទាហាន​អាកាស​ម៉ា​ឡេ​ស៊ី​បាន​បញ្ជូន​ ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ដឹក​ស្បៀង​ អាហារ​ទៅ​ចែកចាយ​ដល់​ពលរដ្ឋ​ដែល​ ទឹកជំនន់​បាន​កាត់​ផ្ដាច់​មិន​អាច​ទៅ​រក​ ស្បៀងអាហារ​បាន​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ក៏​កំពុង​ទទួល​រង​នូវ​គ្រោះ​ទឹកជំនន់​ ជា​ទ្រង់ទ្រាយ​ធំ​នៅ​កោះ​Aceh​ និង​Java ​។​ បណ្ដាញ​ព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្សព្វ​ ផ្សាយ​ថា​ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​ដល់​ ទៅ​១២០.៩៦៦​នាក់​បាត់បង់​ផ្ទះសម្បែង​ ដោយ​ទឹក​ជន់​លិច​ ។​ កម្រិត​ទឹក​ជន់​កើន​ ឡើង​រហូត​ដល់​៤០០​សង់ទីម៉ែត្រ​ ។​ រ​ដ្ឋា​ ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជូន​កម្លាំង​ទា​ ហាន​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទប់ស្កាត់​ ហេតុការណ៍​អាក្រក់​កើតឡើង​មានការ​ បាត់បង់​ជីវិត​ដោយ​គ្រោះ​ទឹកជំនន់​ជា​ដើម​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *