ពលរដ្ឋ​ស៊ី​រី​រហូត​ដល់​ជាង​៣​លាន​នាក់​ភៀសខ្លួន​ដោយសារ​សង្គ្រាម​

​ពលរដ្ឋ​ស៊ី​រី​បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ ជិតខាង​ដោយសារ​តែ​សង្គ្រាមស៊ីវិល​អូស​ បន្លាយ​រយពេល​ជាង​៣​ឆ្នាំ​កន្លង​មក​កើន​ ឡើង​រហូត​ដល់​ជាង​៣​លាន​នាក់​គឺ​ច្រើន​ ជាង​ទាំង​ជនភៀសខ្លួន​នៅ​ក្នុង​សង្គ្រាម​ អ៊ី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មាន​ តែ​២​លាន​៦​សែន​នាក់​ប៉ុណ្ណោះ​។​ ជាមួយ​ នឹង​ជនភៀសខ្លួន​យ៉ាងច្រើន​បែប​នេះ​ធ្វើ​ ឱ្យ​ពិភពលោក​ព្រួយបារម្ភ​ពី​វិបត្ដិ​ជន​ ភៀសខ្លួន​ ។​

​តាម​របាយការណ៍​របស់​ឧត្ដម​ស្នង​ ការ​ដើម្បី​ជនភៀសខ្លួន​អង្គការ​សហ​ប្រជា​ ជាតិ​គ្រាន់តែ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​ ២០១៤​មាន​ប្រជាជន​ស៊ី​រី​ជាង​៧​សែន​ នាក់​បាន​រត់គេច​ខ្លួន​ពី​សង្គ្រាម​នៅ​ស៊ី​រី​។​ ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​ជនភៀសខ្លួន​ស៊ី​រី​ក្នុង​ រយៈពេល​តែ​៣​ឆ្នាំ​កើន​ដល់​ទៅ​ជាង​៣​ លាន​នាក់​គឺ​ច្រើន​ជាង​អា​ហ្វ​ហ្កា​នី​ស្ថាន​ ដែល​សន្សំ​បាន​តែ​២​លាន​៦​សែន​នាក់​ ក្នុង​រយៈពេល​៣០​ឆ្នាំ​។​ ម្យ៉ាងទៀត​ បើ​ ចំនួន​ភៀសខ្លួន​ស៊ី​រី​នៅ​តែ​មាន​ច្រើន​ បែប​នេះ​ ដូច​ឆ្នាំ​២០១៤​នោះ​ គេ​បារម្ភ​ ដែរ​ថា​ ជនភៀសខ្លួន​ស៊ី​រីនឹង​កើន​ដល់​ ជាង​៤​លាន​នាក់​នៅ​ចុងឆ្នាំ​២០១៥​នេះ​។​ ចំនួន​នេះ​ច្រើន​ណាស់​ ព្រោះ​ត្រូវ​ដឹង​ថា​ នៅ​មុន​សង្គ្រាមស៊ីវិល​ផ្ទុះ​ឡើង​នៅ​ខែ​ មីនា​ ឆ្នាំ​២០១១​ ស៊ី​រី​មាន​ប្រជាជន​សរុប​ ប្រមាណ​២០​លាន​នាក់​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​ សង្គ្រាម​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​រវាង​ទ័ព​ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ស៊ី​រី​ និង​ក្រុមប្រឆាំង​បាន​សម្លាប់​ជីវិត​ មនុស្ស​ជាង​២​សែន​នាក់​ដែល​ភាគច្រើន​ ជា​ប្រជាជន​ស៊ី​វិល​។​

​ជនភៀសខ្លួន​សី​រី​ភាគច្រើន​នៅ​ក្នុង​ ប្រទេស​លី​បង់​ បន្ទាប់​មក​ប្រទេស​ ហ្ស៊​ក​ ដា​នី​ ទួ​រ​គី​ និង​អ៊ី​រ៉ា​ក់​កំពុង​ទទួល​ជន​ ភៀសខ្លួន​ស៊ី​រី​ជាង​៣​លាន​នាក់​នេះ​។​ ប៉ុន្ដែ​ មាន​តែ​លី​បង់​ទេ​ដែល​មាន​ជនភៀសខ្លួន​ ស៊ី​រី​ច្រើន​ជាងគេ​គឺ​ដល់​ទៅ​១​លាន​១​សែន​ នាក់​ ក្នុង​ពេល​ដែល​លី​បង់​មាន​ប្រជាជន​ សរុប​ត្រឹម​ជាង​៤​លាន​៨​សែន​នាក់​ ប៉ុណ្ណោះ​។​ លី​បង់​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ ច្រើន​ជាងគេ​ ព្រោះ​អាស្រ័យ​ទៅ​លើ​ ទីតាំង​ភូមិសាស្ដ្រ​។​ សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​ នៅ​ទីក្រុង​ហូ​ម​ដែល​រដ្ឋាភិបាល​របស់​ លោក​បា​សា​ អាល់​អាសា​ដ​ ចាត់ទុកជា​ សំបុក​របស់​ក្រុមប្រឆាំង​ និង​បាន​បាញ់​ ប្រហារ​បំផ្លាញ​ផ្ទះសម្បែង​ច្រើន​ជាង​ គេ​។​ ប្រជាជន​នៅ​ទីក្រុង​ហូ​ម​ជា​ច្រើន​ ម៉ឺន​នាក់​មិន​ថា​ ប្រជាជន​ស៊ី​វិល​ ឬ​អ្នក​ គាំទ្រ​ក្រុមប្រឆាំង​ស៊ី​រី​បាន​រត់​ពី​ការ​វាយ​ ប្រហារ​សំដៅ​ទឹកដី​លី​បង់​ ៕
10000-syrian-refugees-stuck-at-turkish-border

Loading...

Leave a Reply

Your email address will not be published. Required fields are marked *