ពលរដ្ឋ ​ឃុំ​កោះ​កាពិ​ថា មេ​ប៉ុស្តិ៍​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ បាន​និយាយថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បច្ចុប្បន្ននេះ មាន​គេ​លេងល្បែង​ស៊ីសង​យ៉ាង​អនាធិបតេយ្យ ដូចជា​ចាក់​អាប៉ោង​ជាដើម ដោយមាន​ការបើក​ដៃ​ឲ្យ​ដោយ​មេ​ប៉ុស្តិ៍​កោះ​កាពិ​តែម្តង។​

​ប្រជាពលរដ្ឋ​បាន​ចោទ​ចំៗ​ថា មេ​ប៉ុស្តិ៍​កោះ​កាពិ គឺ​លោក ហេង សំអឿន ហៅ​អូន រាល់ថ្ងៃ​គឺ​តែងតែ​ទៅ​ប្រមូល​លុយ​ពី​ក្រុមអ្នកលេង​ទាំងនោះ ដោយ​មេអាប៉ោង​ម្នាក់​១០​ម៉ឺន​រៀល និង​ជួល​ចាន​អាប៉ោង​សម្រាប់​បាញ់​៥​ម៉ឺន​រៀល​ថែមទៀត​។ មានពេលខ្លះ មេ​ប៉ុស្តិ៍​រូប​នេះ ក៏​ថែមទាំង​អង្គុយចាំ​ស៊ីសង​លុយ​ជាមួយ​ក្រុម​មេអាប៉ោង​ទាំងនោះ​ផងដែរ ដោយ​មិនបាន​គិតពី​គោលនយោបាយ​ភូមិ​មាន​សុវត្ថិភាព ដែល​ខ្លួន​ជា​អ្នកអនុវត្ត​នោះឡើយ។​

​ជុំវិញ​ការចោទប្រកាន់​នេះ លោក ហេង សំអឿន ហៅ​អូន មេ​ប៉ុស្តិ៍​កោះ​កាពិ​បាន​ថ្លែង​ដោយ​ទទួលស្គាល់ថា ការលេង​ល្បែង​អាប៉ោង​នេះ គឺមាន​មែន តែ​លេង​នៅពេលដែល​មានបុណ្យ​ទាន​ម្តងៗ​ប៉ុណ្ណោះ ហើយ​ការលេង​នោះ គឺ​គេ​លេង​តូចតាច​បួន​ប្រាំ​រយ ឬមួយ​ពាន់​រៀល​តែប៉ុណ្ណោះ ហើយ​បើ​ល្បែងស៊ីសង​បៀ​វិញ គឺ​លេង​រាល់ថ្ងៃ​មែន តែ​ជាល​ក្ខ​ណះ​គ្រួសារ​នោះទេ។

​ចំណែក​លោក ស៊ុន ឃៀ​ម អធិការ​ស្រុក​កោះកុង​វិញ​បាន​មានប្រសាសន៍ថា រឿង​ល្បែងស៊ីសង​អាប៉ោង​ដែល​ប្រជាពលរដ្ឋ​លើកឡើង​នោះ លោក​ពុំ​បានដឹង​ទេ តែ​កន្លងមក​លោក​តែងតែ​ចុះទៅ​ធ្វើការ​ណែនាំ​អំពី​បញ្ហា​ភូមិ​ឃុំ​មាន​ សុវត្ថិភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ក​ដូច​ជា​ថ្នាក់ដឹកនាំ​តែងតែបាន​ ដាស់តឿន​ជារឿយៗ ហើយ​ប្រសិនបើ​មាន​ការលែង​ល្បែងស៊ីសង​ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​មែន​ នោះ លោក​នឹង​ចាត់​ឲ្យ​កម្លាំង​របស់លោក​ចុះទៅ​ធ្វើការ​ត្រួត​ពិនិត្យ៕

09_30_2015_11_06_50kosh2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *