ពលរដ្ឋ ​ថា តំបន់​ឧទ្យាន​ជាតិ​ក្រុងកែប កំពុង​ក្លាយជា​ទីតាំង​សំណង់​របស់​អ្នកមាន​លុយ មានអំណាច​

ខេត្ត​កែប​៖ ក្រុម ​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ពេលនេះ​តំបន់​ឧទ្យាន​ជាតិ​ក្រុងកែប កំពុងតែ​ប្រែក្លាយ​យ៉ាង​ឆាប់រហ័ស ទៅជា​ទីតាំង​សំណង់ របស់​អ្នកមាន​លុយ​មានអំណាច ដោយ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ហាក់ដូចជា​ពុំមាន​វិធានការ​ទប់ស្កាត់​ឡើយ​។​

​យោងតាម​សេចក្ដីរាយការណ៍​ថា សំណង់​រឹង​ជាច្រើន ត្រូវបាន​គេ​ផ្ដើម​សាងសង់​នៅលើ​ចង្កេះភ្នំ និង​ជើងភ្នំ ដែលជា​តំបន់​ព្រៃ​អភិរក្ស​របស់​ឧទ្យាន ដោយ​គេ​មិនដែល​ឃើញ​ក្រុមមន្ត្រី​ចុះមក​ទប់ស្កាត់​ឡើយ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក វ៉ៅ  សុខា  ប្រធាន​មន្ទីរ​រៀបចំ​នគររូបនីយកម្ម និង​សំណង់ ខេត្ត​កែប បាន​អះអាងថា ម្ចាស់​ដី​នៅ​តំបន់​នោះ​ភាគច្រើន​មាន​ប័ណ្ណ​កាន់កាប់​មុន ការកកើត នៃ​ឧទ្យាន​ទៅទៀត​។ ហើយ​សំណ​ង់ក៍​អាចមាន​ច្បាប់​សាងសង់​ផងដែរ ។​

យ៉ាងណា​ក៍ដោយ​លោក អ៊ឹង បញ្ញា​រិ​ទ្ធិ  អនុប្រធាន​មន្ទី​បរិស្ថាន​ទទួលបន្ទុក​អភិរក្ស​តំបន់​ឧទ្យាន​ជាតិ បានប្រាប់ថា ព្រៃ​ឧទ្យាន​ជាតិ មិនអាច​អនុញ្ញាតិ​ឱ្យ​សង់​សំណង់​នៅ​កំពូល ឬ​ចង្កេះភ្នំ​បានទេ  គឺ​បានត្រឹមតែ​នៅជាប់​ផ្លូវ​ដោយមាន​ប្រវែង​ច្រើន​បំផុត​ត្រឹម ២០​ម៉ែត្រ ចុះមក​ក្រោម​ប៉ុណ្ណោះ​៕

33(3) 444(3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *