ពលរដ្ឋ ​៤៣​គ្រួសារ​នៅ​ភូមិ​ក្បាលស្ពាន​១ តវ៉ា​ប្រឆាំងនឹង​អំណាចតុលាការ​ឲ្យ​រុះរើ​ផ្ទះ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ចំនួន​៤៣​គ្រួសារ ដែលមាន​លំនៅដ្ឋាន​លើដី​ផ្លូវ​សាធារណៈ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាននាំគ្នា​តវ៉ា ប្រឆាំង​ទៅនឹង​ដីកា​របស់​តុលាការ ដែល​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសម្បែង​ចេញ។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សំណង់​អនាធិបតេយ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៣​ខ្នង ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត នឹង​តម្រូវ​ឲ្យ​ធ្វើ​ការរុះរើ​ឲ្យ​បាន​មុន​ថ្ងៃទី​២៨ កញ្ញា ឆ្នាំ​២០១៥​ខាងមុខ។​

​ចំពោះ​សេចក្តីជូនដំណឹង​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ពួកគាត់​មិន​ជំទាស់​ទៅនឹង​ការរុះរើ​នេះ​ទេ តែ​ស្នើសុំ​ឲ្យ​ពន្យារពេល និង​ជួយ​ដោះស្រាយ​ជា​គោលនយោបាយ​ដល់​ពួកគាត់​ផង​។ ម្យ៉ាង​ដោយសារតែ​ខែ​នេះ ជា​ខែ​ភ្លៀង ដូច្នេះ​ប្រសិនបើ​ឲ្យ​ពួកគាត់​រុះរើ​លំនៅដ្ឋាន មិនដឹងថា តើ​ពួកគាត់​នឹងត្រូវ​ទៅ​នៅទីណា​នោះទេ​?

​ជាមួយគ្នានេះ ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ដែរ​ថា ការអនុវត្ត​ចុះ​រុះរើ​លំនៅដ្ឋាន​របស់​ពួកគាត់​នេះ គឺ​ធ្វើ​បានតែ​ទៅលើ​ប្រជាពលរដ្ឋ​តូចតាច​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នកមាន​លុយ មានទ្រព្យ គឺ​មិនដែល​ឃើញ​អនុវត្ត​ទេ តួរ​យ៉ាង​ដូចជា ក្លឹប​កំសាន្ត X-Star ជាដើម គេ​ឃើញ​យក​ផ្លូវ​សាធារណៈ​បិទ​យក​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​តែម្តង តែ​គេ​មិនដែល​ឃើញ​អាជ្ញាធរ​ធរ​ចាត់វិធានការ​នោះទេ៕

09_24_2015_10_15_53AiO0r2nzbexTMOFvgAD8wLtBaaBGQSKy1GpFYCctJ

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *