ពិតជាធំហើយខ្លាំងមែន! លោក កង ភារី ហៅម៉ៅ និងបក្ខពួក០៦នាក់ទៀតមានសេរីភាពវិញហើយ ប៉ុន្តែត្រូវបង្ហាញខ្លួនរាល់ថ្ងៃនៅស្នងការដ្ឋាននគរបាលខេត្ត

ខេត្តកំពង់ស្ពឺ៖ មិនខុសអ្វីពីដែលប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ និងទូរទាំងប្រទេសព្រួយបារម្ភមែន គឺលោក កង ភារី ហៅម៉ៅអធិការរងនគរបាលស្រុកសំរោងទង និងគូកន០៦នាក់ទៀតដែលត្រូវតុលាការខេត្តកំពង់ស្ពឺឃុំខ្លួនបានមួយដង្ហើមចង្រិតរឿងបាញ់បោះសេរីបង្អួតថាខ្លួនមានកាំភ្លើងទំនើបតកានុង បង្ហាញឬទ្ធីថាខ្លួនអស្ចារ្យនោះ ពេលនេះមានសេរីភាពវិញហើយ ដោយសារភាសាច្បាប់ហៅថា ធានាអោយនៅក្រៅឃុំនោះ។

យោងតាមការបង្ហើបអោយដឹងពីសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺថា លោក កង ភារីហៅម៉ៅ ជាអធិការរងស្រុកសំរោងទងដ៏មហិមានិងគូកន០៦នាក់ទៀតនោះ ត្រូវបានតុលាការខេត្តកំពង់ស្ពឺតម្រូវអោយ រស់នៅក្រៅឃុំ មានសេរីភាពវិញហើយ កាលពីដើមសប្តាហ៍ក្នុងខែ កញ្ញា ឆ្នាំ២០២០នេះ ដោយត្រូវមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្នុងការិយាល័យធនធានមនុស្សជារៀងរាល់ថ្ងៃ។

ប្រភពដដែលបានបង្ហើបទៀតថាការដោះលែងលោក កង ភារី ហៅម៉ៅ និងគូកនចំនួន០៦នាក់ទៀតនេះ ដោយភាសាច្បាប់គេ និយាយថា(ធានាអោយនៅក្រៅឃុំ)ដើម្បីមានសេរីភាព បានជួបជុំជាក្រុមគ្រួសារវិញ ដោយរដូវបិណ្ឌភ្ជុំ។ក្រោយពីតុលារខេត្តកំពង់ស្ពឺធ្វើការដោះលែងអោយមានសេរីភាព រួចមកថ្នាក់លើតម្រូវអោយមកបង្ហាញខ្លួន នៅការិយាល័យធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជារៀងរាល់ថ្ងៃ ដើម្បីងាយស្រួលកំណត់និងធ្វើការអប់រំណែនាំ សម្រាប់កងកម្លាំងធ្វើខុសវិន័យផង ចំពោះក្រុមជនសង្ស័យ(ជាគូកនចំនួន០៦នាក់ ជាមន្ត្រីនគរបាលនោះ)មកបង្ហាញមុខជារៀងរាល់ថ្ងៃ ដោយឡែក លោកវរសេនីយ៍ទោ(ឡើងស័ក្តិស្ទើរតែ១ឆ្នាំម្តង) កង ភារី ហៅម៉ៅ ជាអធិការរងនគរបាលស្រុកសំរោងទងនោះមិនបានទៅបង្ងាញខ្លួននៅស្នងការការដ្ឋានគរបាកខេត្តដូចថ្នាក់ទឺ4 បានកំណត់នោះទេ។

ការដែលលោកក៏វារីហៅម៉ៅមិនទៅបង្ហាញខ្លួននឹងចុះវត្តមាននៅក្នុងការស្ថាននគរបាលខេត្តកំពង់ស្ពឺនេះហាក់បង្ហាញឲ្យឃើញពីឫទ្ធិអំណាចរបស់ខ្លួនឱ្យមន្ត្រីនគរបាលជាច្រើនបានឃើញថាខ្លួនពិតជាខ្លាំងមែនគ្មានអ្នកណាអាចធ្វើអ្វីខ្លួនបាននោះទេព្រោះខ្លួនមានខ្នងបង្អែកថ្នាក់ផ្កាយបីចាំកាងពីក្រោយជាប់ជានិច្ច។មានការលើកឡើងផងដែរពីសំណាក់មន្ត្រីនគរបាលជាច្រើននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថាមន្ត្រីទាំង 6 នាក់ដែលមានបញ្ហាជាមួយលោកកងភារីម៉ៅគេឃើញមកបង្ហាញខ្លួនជារៀងរាល់ព្រឹកតាមការកំណត់របស់ថ្នាក់លើដោយឡែកលោកកងភារីហៅម៉ៅមិនបានមកបង្ហាញខ្លួននោះទេចាប់តាំងពីថ្ងៃបានរួចខ្លួនពីគុកមក។

មានការសំណូមពរប្រុសដែលដល់លក់នេះដំថីអគ្គស្នងការនគរបាលជាតិសូមមេត្តាត្រួតពិនិត្យមើលកងភារីហៅម៉ៅនេះផងបើបណ្ដែតបណ្ដោយតទៅទៀតនឹងអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិជាក់ជាមិនខានឡើយ។

មិនអាចសុំការសុំការបំភ្លឺពីលោក កង ភារី ហៅម៉ៅទាក់ទិននឹងការមិនមកបង្ហាញខ្លួននៅការិយាល័យធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឡើយ៕

 

Loading...