​លោក យាយ Omkari Singh និង កូនប្រុស ព្រមទាំង​ប្តី​របស់គាត់

ពិតជា​ចម្លែក​មែន ! ស្ត្រី​ឥណ្ឌា​ម្នាក់​អាយុ​៧០​ ឆ្នាំ​ទៅហើយ នៅ​កើតកូន​ទៀត

ស្ត្រី​ជា​ម្តាយ​ដ៏​ចំណាស់​បំផុត​ម្នាក់ នៅលើ​ពិភពលោក បាន​និយាយថា វា​មិនមែនជា​ការងាយស្រួល​ទេ ដោយ​​មានកូន​អាយុ​៦​ឆ្នាំ នៅពេលដែល​អ្នកមាន​អាយុ​៧៦​ឆ្នាំ​នោះ ។​ ​លោកយាយ Omkari Singh ជា​ម្តាយ​ដ៏​ចំណាស់​នេះ បានកើត​កូនភ្លោះ​គឺ​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់ កាលពី​ឆ្នាំ​២០០៨ គឺ​នៅពេលដែល​គាត់​មាន​អាយុ​៧០​ឆ្នាំ ហើយ​ឥឡូវនេះ​គាត់​បាន​បង្ហើប​អំពី​ការតស៊ូ​និង​ការរីករាយ​ក្នុងការ​ធ្វើជា​ឪពុកម្តាយ​ដ៏ ចំណាស់​នោះ​។​

​កូនស្រី​ម្នាក់​ក្នុងចំណោម​កូនភ្លោះ​របស់គាត់ បាន​ស្លាប់​នៅ​អាយុ​៤​ឆ្នាំ ។​ ​លោក យាយ Omkari Singh ដែល​ឥឡូវនេះ អាយុ​៧៦​ឆ្នាំ រស់នៅ រដ្ឋ Uttar Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ។​ ​លោកយាយ​និង​ប្តី​របស់គាត់​ឈ្មោះ Charan អាយុ​៨៩​ឆ្នាំ បាន​កំពុង​តស៊ូ​ក្នុងការ​រស់នៅ​ដើម្បី​រកស៊ី​ចិញ្ចឹម​កូនប្រុស​​អាយុ​៦​ឆ្នាំ​របស់​ពួកគាត់​។​

លោកយាយ Omkari Singh បាន​និយាយថា ទោះបីជា​គាត់​មាន​អាយុ​ច្រើនក្តី គាត់​នៅតែ​សង្ឃឹមថានឹង​អាច​រស់​រហូតដល់​កូនប្រុស​អាយុ​៦​ឆ្នាំ​របស់គាត់​នេះ អាច​រៀបការ​។​

​លោក យាយ Omkari Singh និង កូនប្រុស ព្រមទាំង​ប្តី​របស់គាត់
​លោក យាយ Omkari Singh និង កូនប្រុស ព្រមទាំង​ប្តី​របស់គាត់
Loading...

Leave a Reply

Your email address will not be published. Required fields are marked *