ពិធីករស្ថាន​នី​យ​ន៍​ទូរទស្សន៍​ហង្ស​មាស ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា

ភ្នំពេញ​ គ្រោះថ្នាក់ ​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា​១​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧ នឹង​៥៥​នាទី ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ នៅតាម​បណ្តោយ​ផ្លូវ​១៨២(​ទេព​ផន​) កែង​ផ្លូវ​២៣៧ សង្កាត់​ផ្សារ​ដេរ​ប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ ជា វិបុល ជិះ​រថយន្ត​ហាយ​ឡេ​ន​ដឺ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​2M-1189 ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ពិធីករ​ប្រចាំ​នៅ​ស្ថាន​នី​យ​ន៍ ទូរទស្សន៍ ហង្ស​មាស ។

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ នឹង​បាន​បត់​ស្តាំ​មក​ផ្លូវ​២៣៧ ក៏​កៀរ​រថយន្ត​ព្រូស ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-4287 ចំ​ចង្កៀង​ខាងឆ្វេង ហើយ​ប្រហែលជា​ស្លន់​ក៏បាន​បន្ថែម​ល្បឿន បណ្តាល​ឲ្យ​រថយន្ត​ព្រូស​បុក​ម៉ូតូ​គ្លី​ក ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1C-9391 ហើយ​រុញ​ទៅ​ផ្ទប់​រថយន្ត លុច​ស៊ី​ស​470 ពណ៍​ស្ករ ផ្លាកលេខ​ភ្នំពេញ​2N-1512 ដែល​ចត​ខាងកើត​ផ្លូវ​២៣៧ ចំណែក​ម្ចាស់​ម៉ូតូ​គ្លី​កបាន​រងរបួស​ជើង ហើយ​ម៉ូតូ​ត្រូវ​រថយន្ត​បង្ក​រុញ​ចូល​ក្រោម​រថយន្ត​ហាយ​ឡេ​ន​ដឺ និង​លុច​ស៊ី​ស ។​
​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ច​ចារ​សង​ថ្លៃ​ខូចខាត នឹង​ចេញថ្លៃ​ព្យាបាល​ដើម្បី​បញ្ចប់រឿង​នៅ​ហ្នឹង​កន្លែង​កើត​តែម្តង ៕

 

09_01_2015_10_59_55Untitled-4 20150831195213 (3) 20150831195215 20150831195230 (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *