ពិធីដង្ហែរ ចំលាក់ប្រសាទអង្គវត្ត នៅញ៉ូវហ្សឺឡែន

ញ៉ូវហ្សឺឡែន: នៅពេលក្បួនដង្ហែរ បុណ្យណួអែល ដែលក្រុមកម្ពុជា មកដល់ដោយឡានសណ្ដោង រូបប្រាសាទអង្គរវត្ត ដែលធ្វើពីស្នោរបានមកដល់ អ្នកទស្សនារាប់ម៉ឺននាក់ បានឃើញហើយស្រែកហ៊ោរគ្រប់គ្នាៗ ដូចនេះគេបានស្គាល់ថា ប្រាសាទអង្គរវត្ត ជារបស់ខ្មែរពិតៗនៅរដ្ឋធានី Wellington ប្រទេស NEW ZEALAND ។ មិត្តភក្ដិខ្ញុំនៅខាងដើមផ្លូវ ក៏បានសង្គេតឃើញដូចគ្នាដែរ ព្រោះក្បួនហែរនេះឆ្លងកាត់៥ផ្លូវធំៗ ហើយខ្ញុំក៏មិនអាច ធ្វើដំណើរឆ្លងកាត់ គ្រប់ផ្លូវបានដែរ មានអ្នកវាយឆៃយ៉ាំ មានពូសម្បតិ្ត ត្រូ ធី និងអ្នករាំដោយសម្លៀកបំពាក់ ប្រពៃណីខ្មែរយើង រួមមិនតិចជាង២០នាក់ទេ។ អរគុណដល់អស់លោក លោកស្រី និងកុមារា កុមារី ដែលបានចូលរួមក្នុងក្បួនដង្ហែរនេះ គឺយើងបានបង្ហាញ ឱ្យប្រជាជនរាប់ម៉ឺននាក់ កាលពីម្សិលមិញបានឃើញ អត្តសញ្ញាណជាតិកម្ពុជា។ មានបារាំងឈរក្បែរខ្ញុំច្រើននាក់ និយាយមកកាន់ខ្ញុំថា “I want to see Cambodia” នេះជាមោទនភាព អង្គរពិតៗៗ ជារបស់កូនខ្មែរគ្រប់គ្នាពិតៗ អរគុណដូនតា និងបុព្វបុរសខ្មែរ ដែលបានពលីជិវិត ដើម្បីសាងកេរដ៏មានតម្លៃមហាសាល ដល់កូនខ្មែរគ្រប់ជំនាន់ ពីអតីតកាល និងទៅអនាគតដ៏អង្វែងកាល។

ankorwat (2)

ankorwat (1)

ankorwat (3)

ankorwat (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *