(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចបរិវេណសាលាខេត្តបាត់ដំបងមានរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលចូលនិវត្តន៍។
គួរបញ្ជាក់ដែរថាពិធីខាងលេីនេះត្រូវរៀបចំឡេីងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ងួន រតន: អភិបាលខេត្តបាត់ដំបងរួមនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនឹងមន្ត្រីរាជការតាមបណ្តាមន្ទីរជុំវិញខេត្តចូលរួមជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៏សន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិបានមានបរសាសន៏ថា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ។ដោយបានប្រកាសតែងតាំងលោកឧត្តមសេនីយ៏ត្រី សាតគឹមសានជាស្នងការនគរបាលខេត្តបាត់ដំបងវិញ។
ជាកិច្ចបញ្ចប់នាយឧត្តមសេនីយ៏សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានមានមតិផ្តាំផ្ញើរដល់លោកស្នងការថ្មីដែលបានប្រកាសនៅព្រឹកនេះ បន្តកិច្ចការដឹកនាំកម្លាំងក្រោមឱវ៉ាតសាមគ្គីផ្ទៃក្នុងនៅអង្គភាពឲ្យកាន់តែប្រសើរឡើង។ពិសេសជាងនេះទៅទៀតត្រូវយកចិត្តទុកដាក់បន្តកិច្ចប្រតិបត្តិការថែរក្សាការពារសុវត្តិភាពសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ធានឃុំស្រុកនឹងការលបលួចឆ្លងដែនដោយកន្លងមកមានបងប្អូនប្រជាពលរដ្ធតែងតែលួចចូលទៅសុីឈ្នួលនៅតាមខ្សែបន្ទាត់ព្រំដែនថៃជាដើម៕