ពិធី សម្ភោធ រឿង «អាព្រឿងងាប់ហើយ» កក្រើកពេញ ផ្សារទំនើប សុរិយា! (Video Inside)

រាជធានីភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃពុធ ទី ១០ ធ្នូ ឆ្នាំ២០១៤ មានកម្មវិធី សម្ភោធខ្សែភាពយន្តថ្មី ដែលមាន ចំនងជើងថា «ព្រឹត្តិការណ៍ ស្រែង៉ោង ឡើងរឿងអាព្រឿង រាំវង់ស្គរដី» បានធ្វើឲ្យកក្រើក ពេញផ្សារទំនើប សុរិយាតែម្តង។

នៅក្នុងវណ្ណកម្មថ្មីនេះ លោក ប៉ែន ចំរុង តារាសម្តែង បែបកំប្លុកកំប្លែង បានចាប់ដៃ គ្នាជាមួយ តារាសម្តែងស្រី កញ្ញា ភិន សុដាលីស ថតនូវភាពយន្តបែបកំប្លែង លាយលំ ជាមួយឈុតឆាក ខ្មោចលង ក្រោមការ សហការផលិត រវាង ផលិតកម្ម មហាហង្ស ជាមួយនឹង ផលិតកម្ម មាតុចក្រ។

នៅក្នុងកម្មវិធី សម្ភោធខ្សែភាពយន្ត អាព្រឿងងាប់ហើយនេះ មានការចូលរួម ពីប្រធាន នាយកដ្ឋានភាពយន្ត លោក ស៊ិន ចាន់សាយ៉ា និង ក្រុមចាងហ្វាង ផលិតកម្ម ផងដែរ ហើយក៏មាន តារាសម្តែង នៅក្នុងរឿងនេះ និង សិល្បៈករ សិល្បៈការនី ជាច្រើនរូបទៀត។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យ ព្រឹត្តិការណ៍ ឡើងរឿង «អាព្រឿងងាប់ហើយ» មានភាព កាន់តែសប្បាយ រីករាយ ទៀតនោះ គឺតារាសម្តែង ជាច្រើនរូប ដែលបានចូលរួមក្នុងកម្មវិធី សុទ្ធតែស្លៀកសំលៀកបំពាក់ បែបប្រពៃណី និង មានការរាំវង់ សារ៉ាវ៉ាន់ និង មានស្គរឆៃយ៉ាំ ប្រគុំយ៉ាងកងរំពងញ៉ាំងឲ្យអ្នកទស្សនា កាន់តែជក់ចិត្ត។

នៅមុនពេល បញ្ចប់កម្មវិធី ព្រឹត្តការណ៍ ស្រែងោង ក៏មានដង្ហែរក្បួន ពីជាន់ក្រោម ទៅកាន់រោងភាពយន្ត ផ្លាទីនឹម ក្នុងផ្សាទំនើបសូរិយា ផងដែរ ដើម្បីធ្វើពិធីសម្ភោធ កាត់ខ្សែបូរ ឲ្យចាក់បញ្ចាំង នៅតាមបណ្តា រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃនេះតទៅ៕

111410394e8f4e419dfcea0143564

11141039750cc9458ed20d7147955

11141039986f838971010b9142672

111410391641313a4041801147131

ទិដ្ឋភាព ពេល សម្ភោធខ្សែភាពយន្ត អាព្រឿងងាប់ហើយ ៖

ខាងក្រោម គឺជាឈុតវីដេអូខ្លី ក្នុងរឿង អាព្រឿងងាប់ហើយ ៖

ដោយ ៖ ណា

ខ្មែរឡូត

Loading...

Leave a Reply

Your email address will not be published. Required fields are marked *