ពិរុទ្ធជនម្នាក់ស្លាប់មុនពេលដឹកដល់មន្ទីរពេទ្យ

 

ខេត្តរតនគីរី ៖ពិរុទ្ធជនម្នាក់នៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគីរី បានបាត់បង់ជីវិតតាមផ្លូវ ​ខណៈ​ដែលមន្ត្រីអនុរក្សដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

អាជា្ញធបាននិយាយថា ជនជាប់ចោទម្នាក់ឃុំខ្លួននៅអាគារB ពន្ធនាគារភ្នំស្វាយ ខេត្តរតនគីរី ពាក់ព័ន្ធពីបទ​ហឹង្សាដោយ​ចេ​តនា​ មានស្ថានទម្ងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ ឈ្មោះ ​ញឹម វណ្នី​ កាល​ពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ ប្រព្រិត្តនៅ ភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាសនោះ ត្រូវបានស្លាប់ហើយនៅវេលាម៉ោង១១.៣០នាទី ថ្ងៃត្រង់ទី២៩ ខែសីហា ឆ្នាំ២០១៥ ខណៈដែលមន្ត្រីអនុរក្សបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមិនទាន់ទាំងដល់មន្ទីរពេទ្យផងនោះ។

ឧត្ដមអាគានុរក្ស៣ ខេត្តរតនគីរី លោក ទីន សុវណ្ណនី បានអោយដឹងថា ពិរុទ្ធជនដែលស្លាប់នោះឈ្មោះ រចំ​ ផ្ចិត ភេទ​ប្រុស​ អា​​យុ​១៥ឆ្នាំ ជនជាតិចារាយ​ ចាប់ខ្លួ​ន​ថ្ងៃទី៤​ ខែ​មិថុនា ឆ្នាំ​២​០​១៥​ នៅភូមិ ឃុំកើតហេតុខាងលើ កន្លងមកនៅក្នុងពន្ធនាគារ មានសុខភាព​ធម្ម​តា​ មិ​នដែល​មាន​ជ​ម្ងឺ​អ្វី​ទេ។​ មុនពេលស្លាប់ឈ្មោះ រចំ ផ្ចិត​ នេះបានចេញទៅហាត់ប្រាណនៅ​ពេ​ល​ព្រឹក​ ដូ​ច​​គេដូចឯង បន្ទាប់ពីហាត់ប្រាណរួច ហូបបាយហើយចូលបន្ទប់វិញ ក្រោយម​ក​ក៏ទៅងូតទឹក​ ស្លៀកពាក់រួចក៏ស្រែកថា​ចុកពោះខ្លាំង ភ្លាមនោះមន្ត្រីអនុរក្សក៏​ប្រញាប់​ប្រញា​ល​បញ្ជូន​ទៅម​ន្ទី​រពេទ្យ ពេលមកដល់មន្ទីរ គ្រូពេទ្យថាស្លាប់បាត់ទៅហើយ

ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោក ហ៊ីងផាន សគន្ធា បានបញ្ជាក់ថា សពនេះបានស្លាប់តាំងពីមុនមកដល់មន្ទីរពេទ្យម្លេះ ហើយការស្លាប់នេះដោយសារខ្យល់គ

ក្រោយពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងសមត្ថកិច្ចជំនាញ បានពិនិត្យសព និងធ្វើកោសលវិច័យរួច ក៏ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕

29-08-201555691 55692

Loading...

Leave a Reply

Your email address will not be published. Required fields are marked *