ពីធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុមប្រឹក្សា សង្កាត់កាចាញ

ខេត្តរតនគិរី៖ អាជ្ញាធរខេត្តបានអំពាវនាវដល់បណ្តាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបប្រកាសថ្មី ទាំងអស់ត្រូវយកចិត្តទុកដាក់លើ ផែនការអភិវឌ្ឍន៍មូលដ្ឋាន និងប្រយោជន៍សង្គមជាតិរួម។

អាជ្ញាធរខេត្តបានអំពាវនាវបែបនេះក្នុងពិធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញ អាណត្តិទី៤ នៅរសៀលថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៧ ម្សិលមិញនេះនៅក្នុងបរិវេណសាលាសង្កាត់កាចាញ ខេត្តរតនគិរី។

លោក ថង​ សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលកើតចេញ ពីឆន្ទះរបស់ប្រជាពលរដ្ឋត្រូវរួមគ្នាបំពេញកាងារនានាអោយទទួលបានជោគជ័យ។

ការប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីក៏ពិតមែនប៉ុន្តែមិនមានន័យថា កាងារ ​គ្រប់គ្រង និងកាងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិចាស់បានអនុវត្តកន្លងមកត្រូវបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីត្រូវបន្តកាងារគ្រប់គ្រងនិងអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតសំដៅធានាអោយមាននិរន្តភាពទាំងលើកិច្ចការរដ្ឋបាល កាងារផ្តល់សេវាផ្សេងៗអោយមាន ប្រសិទ្ធភាពឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្ត ចំណុចគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ ច្បាប់ លិខិតបទដ្ឋាននានាដែលមានជាធរមាន បន្តអភិវឌ្ឍន៍ផ្ទាល់តាមភូមិនីមួយៗ រាល់ការផ្តាស់ប្តូឫតែងតាំងមេភូមិអនុភូមិនិងសមាជិកភូមិណាមួយ អនុវត្តអោយបានត្រឹមត្រូវ ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ជាងនេះទៅទៀតត្រូវបន្តអនុវត្តគម្រោងសេវាកម្មនានា រួមទាំងអនុវត្តថវិការ និងគម្រោងអភិវឌ្ឍន៍ដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ មុនត្រៀមរៀបចំកសាង ផែនការអភិវឌ្ឍន័និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ស្របតាមនិតិវិធីដែលបានកំណត់រួច។
ដោយឡែកសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់មកពីគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាអោយបាននូវវប្បធម៌ សាមគ្គីភាព សម្របសម្រួលមិនបែងចែកនីន្នាការនយោបាយ ខិតខំលើកកម្ពស់ការចូលជាក្រុមលើការបំពេញកាងារ ដើម្បីឆ្លុះបញ្ជាំងនូវភាពសុចរិត ភាពត្រឹមត្រូវប្រាកដប្រជាជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានអោយកាន់តែប្រសើរឡើង។

គួរប​ញ្ជាក់ថា ក្រុមប្រឹក្សាឃុំសង្កាត់ដែលបានប្រកាស សុពលភាពខាងលើនេះមានចំនូន៧ រូប មកពីគណក្សប្រជាជនកម្ពុជាមានតួនាទីជាចៅសង្កាត់និងជំទប់ទី១សមាជិកក្រុមប្រឹក្សា៣ រូប ចំណែកជំទប់ទី២ចំនួន១ រូប និងសមាជិកក្រុមប្រឹក្សា១ រូប មកពីគណបក្សសង្រ្គោះជាតិ ៕

Loading...