ពីប្រទេសកូរ៉េមកប្តឹងសមត្ថកិច្ចស្រុកខ្មែរ ក្រោយពីការគម្រាមគំហែងហែកកេរ្តិ៍ជំរិតទារប្រាក់ជាង៤ម៉ឺនដុល្លារ

ភ្នំពេញ៖ ពលការិនីម្នាក់ដែលទៅធ្វើការនៅប្រទេសកូរ៉េបានលុងខ្លួនផុងចិត្តស្រលាញ់បុរសម្នាក់រហូតហ៊ានលះរូបកាយតាមប្រព័ន្ធហេ្វសបុក តែចុងក្រោយខាងប្រុសបែមានគំនិតគម្រាមគហែងជំរិតទារប្រាក់ជាង៤ម៉ឺនដុល្លា ដោយមានការគម្រាមគហែងជំរិតទារបានប្រាក់អស់រាប់សិបពាន់ជាច្រ់ើនលើកក្តី ដែរជាថ្នូរមិនបង្ហោះរូប ទើបស្ត្រីរងគ្រោះនោះសម្រេចចិត្តធ្វើដំណើរពីប្រទេសកូរ៉េមកស្រុកខ្មែរដើម្បីប្តឹងសមត្ថកិច្ច រហូតមកដល់ថ្ងៃទី០៥​ខែកុម្ភៈឆ្នាំ២០១៨​ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ LHR ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពុងលួង ស្រុកពញា ឮ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ផា ផាន់ណា ភេទប្រុសអាយុ ៣២ឆ្នាំនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល មុខសញ្ញា៖ ជាប់ពន្ធនាគារ (ព្រៃស) ប្រព្រឹត្តនៅ ភ្នំពេញ ឆ្នាំ ២០០៣-២០១៤ (រយៈពេល១២ឆ្នាំ) ជាប់ពី បទ៖ ប្លន់ ។

ស្រ្តីដែលជាជនរងមានឈ្មោះ ទ.ន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពលការីនី នៅប្រទេសកូរ៉េ ផ្នែកគ្រឿងឡាន ស្នាក់ ស្រុកហ្វាសងសុី ខេត្តចង់គីឌូ ប្រទេសកូរ៉េ ខាងត្បូង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា កន្លងមក ស្រ្តីរងគ្រោះ ចេញទៅធ្វើការ នៅប្រទេសកូរ៉េលើកដំបូង ថ្ងៃទី០២.១២.២០១៣។ ក្រោយមក បានសុំច្បាប់ ត្រឡប់មកស្រុក ដើម្បីរៀបការ (យកប្តី) នៅថ្ងៃទី១៩.០២.២០១៧ បាន១ខែ០៥ ថ្ងៃ រួចបានវិលទៅធ្វើការនៅប្រទេស កូរ៉េ វិញ ថ្ងៃទី០១.០៤.២០១៧ ។

នៅដើមខែ០៥.២០១៧ ចាប់ផ្ដើមមានទំនាក់ទំនងជាមួយជនសង្ស័យតាមរយៈហ្វេសបុក ដោយសារជនសង្ស័យនិងប្ដី ជាមិត្តភ័ក្ត្រ ស្គាល់គ្នា តាមរយៈ ការមករៀនភាសាកូរ៉េ។ តាមរយៈការមករៀន ភាសាកូរ៉េ នៅខេត្តកំពង់ឆ្នាំង រហូតសុំធ្វើជាគ្រូបង្គោល ស្នាក់នៅផ្ទះ និងទំនាក់ទំនងស្គាល់គ្នា ជាមួយក្រុមគ្រួសារស្រ្តីរងគ្រោះ ។

ក្នុងខែ០៦.២០១៧ ជនរងគ្រោះនិងជនសង្ស័យ ទំនាក់ទំនងស្គាល់គ្នាស៊ីជម្រៅ រហូតឆាត តាមFacebook ហើយបានសុំស្រឡាញ់គ្នា ។ បានឡាយវីឌីអូ ថតបង្ហាញកេរ្តិ៍ភេទ ឲ្យគ្នាមើលទៅវិញ ទៅមកដោយសារការស្រឡាញ់គ្នា ក្នុងពេលដែល ជនរងគ្រោះ កំពុងធ្វើការនៅប្រទេសកូរ៉េ ។

បន្តបន្ទាប់ មកច្រើនដងជនសង្ស័យ បានទារលុយពីជនរងគ្រោះ (ពីថ្ងៃទី២៦.០៦.២០១៧ ដល់ខែធ្នូ ឆ្នាំ ២០១៧ ជនរងគ្រោះ បាន វេលុយ តាម wing សរុប ៦.០០០ដុល្លារ(ប្រាំមួយពាន់ដុល្លា) ។

ដោយប្រើភាសា គម្រាមកំហែងថា បើមិន វេលុយ មកឲ្យខ្លួនទេ នឹងបង្ហាញរូបភាព ប្រាប់ទៅឲ្យក្រុមគ្រួសារ និងប្ដីជនរងគ្រោះដឹង ឲ្យឈឺចាប់ក្អួតឈាម ដោយសារខ្លាច

បែកធ្លាយរូបភាព និងដំណឹង ជនរងគ្រោះ បានសុខចិត្ត វេលុយអស់ជាច្រើនដងច្រើនសារតាមមិត្តភ័ក្រ្ត តាមរយៈ wing នៅខេត្តកំពង់ឆ្នាំង និង តាមរយៈ Western Unoin អស់លុយជាង៤ម៉ឺនដុល្លា។

ស្រ្តីជនរងគ្រោះ ដោយយល់ឃើញថា ខ្លួនអស់មានលទ្ធភាព រកលុយបន្ថែម ឲ្យជនសង្ស័យ បានសម្រេចហោះត្រឡប់មកស្រុក៊ខ្មែរវិញ ហើយដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច បន្តស្វែងរកជនសង្ស័យ ដើម្បីបន្តចាត់ការ តាមនីតិវិធី ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមនោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ខ្លួនបានទីតែម្តយ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាច់៕

Loading...