ពីរ​យប់​នេះ​មាន​រថយន្ត​ធុន​ធំ​ដឹកឈើ​ប្រណិត​២​គ្រឿង​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ក្រុង​សិរី​សោភ័ណ​

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ពីរ​យប់​នេះ​មាន​រថយន្ត​ធុន​ធំ​ដឹកឈើ​ប្រណិត​២​គ្រឿង​ដាក់​តាម​ដេប៉ូ​ឈើ​មន្ត្រី​ជំនាញ​ថា​ មានច្បាប់​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​។​
​ ​
​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨​ មាន​រថយន្ត​ធុន​ធំ​ ១​គ្រឿង​ម៉ាក​ហ្វុ​យ​សូ​ដែល​ពាក់​ស្លាក់​លេខ​ កំពង់ចាម​ 3A-0988​ បាន​ដឹកឈើ​ពេញ​ចូល​ដេប៉ូ​ឈើ​ស្ថិត​ភូមិ​គោក​ដ្ឋា​ន​ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ​ ដែល​កំពុង​ទម្លាក់​ឈើ​ចូល​ដេប៉ូ​ឈើ​ជា​ប្រភេទ​ឈើប្រណិត​ល្អៗ​។​ ហើយ​កាល​យប់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៨​ មាន​រថយន្ត​ធុន​ធំ​បាន​ដឹកឈើ​ប្រណិត​ដាក​តាម​ដេប៉ូ​ឈើ​ក្នុង​ក្រុង​សិរី​សោភ័ណ​។​
​ ​
​គួរ​រំលឹក​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​ឲ្យ​កាប់​ទន្ទ្រាន​បំផ្លាញ​ តែ​គេ​ឃើញ​នៅ​តែ​កើត​មាន​បទល្មើស​ព្រៃឈើ​ដែល​ឈ្មួញ​ដឹកឈើ​ប្រណិត​ល្អៗ​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ក្រុង​សិរី​សោភ័ណ​២​យប់​ជាប់​គ្នា​យ៉ាង​រលូន​ទម្លាក់​រហូត​ដល់​ភ្លឺ​គ្មាន​ញញើត​និង​អ្នក​អនុវត្តន៍​ច្បាប់​ឡើយ​ ទំនង​ត្រូវ​ផ្លែ​ត្រ​ដង​និង​គ្នា​ទើប​ដឹក​យ៉ាង​រលូន​ដោយ​មិន​ព្រួយបារម្ភ​ឡើយ​។​
​ ​
​ខេត្តបន្ទាយមានជ័យ​ក្រៅពី​ឈើប្រណិត​ឈ្មួញ​ដឹក​ចូល​ដាក់​តាម​ដេប៉ូ​ឈើ​ក្រុង​សិរី​សោភ័ណ​ ឃើញ​មាន​ឈើ​ក្រ​ញូ​ង​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​តាម​ព្រំដែន​ចូល​មក​ស្តុក​ទុក​និង​ឆ្លងកាត់​នាំ​ចេញ​រាល់​យប់​ដែល​ត្រូវ​បាន​ចេញ​ទៅ​ប្រទេស​ទី​បី​។​
​ ​
​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើ​ដែល​ឈ្មួញ​ដឹក​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ក្រុង​សិរី​សោភ័ណ​យ៉ាង​រលូន​បែប​នេះ​អ្នក​យក​ព័ត៌មាន​ជួប​មន្ត្រី​ជំនាញ​ម្នាក់​បាន​ប្រាប់​តែ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ការ​ពិត​ឈើ​ដែល​ឈ្មួញ​ដឹក​មក​ជា​ឈើ​មានច្បាប់​ដែល​ដឹក​ពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេត្តឧត្តរមានជ័យ​នាំ​ចូល​មក​ទម្លាក់​តាម​ដេប៉ូ​ឈើ​ក្នុង​ក្រុង​សិរី​សោភ័ណ​៕​

Loading...