ពុទ្ឋោ! ឆ្កែ​មួយ​ក្បាល​​សម្រក់​ទឹក​ភ្នែក​ ដោយសារ​ដៃគូរបស់វា​​ចាក​ចោល​វា​ជារៀង​រហូត (មានវីដេអូ)

គិតទៅសូម្បី​​តែ​សត្វ​ក៏​វា​ចេះ​​ស្រឡាញ់​គ្នា​ដែរ មិន​ខុស​មនុស្ស​យើង​ទេ។ នៅក្នុង​លោក​​យើង​នេះ​មិន​​មាន​អ្វី​អាច​នឹង​ស្ថិត​ស្ថេរ​ជា​អមៈតៈនោះទេ តែង​មាន​ការ​ជួប​ជុំ និង​ប្រាស់​ចាក​ពីគ្នា​ ហើយ​អ្នក​ណាៗ​ក៏​ពិបាក​ចិត្ត​ដូចគ្នាដែរ គ្រាន់​តែ​អ្នក​ខ្លះ​គាត់​​ឈឺចាប់ដែរ ​​តែ​មិន​បង្ហាញ​អ្នក​​ដទៃ​ឲ្យ​ដឹង​ ហើយ​អ្នកផ្សេង​បង្ហាញ​ឲ្យ​ដឹង។

កាលពីពេល​ថ្មីៗនេះ មនុស្សជាច្រើន បានចាប់​អារម្មណ៍ ចំពោះវីដេអូ ដ៏គួរឲ្យរំជួលចិត្ត មួយដែលបង្ហាញ ពីទិដ្ឋភាព​សោក សង្រេងរបស់ សត្វឆ្កែមួយ​ក្បាល ព្រោះតែសត្វឆ្កែ មួយផ្សេងទៀត ដែលត្រូវជា បងប្រុស របស់វា បាន​ងាប់បាត់។

សត្វឆ្កែទាំងពីរក្បាលនេះ ជាពូជ Rottweiler និង កើតមកពី មេតែមួយ ត្រូវបានម្ចាស់ចិញ្ចឹម ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ បើយើងមើលតាម វីដេអូយើង នឹងឃើញ Brutus (ឆ្កែប្អូន) បានស្រក់ទឹកភ្នែក ទ្រោបខ្លួនវា ទៅលើសព សត្វឆ្កែមួយក្បាលទៀត ដែលត្រូវបានគេដឹងថា ជាបងប្រុស របស់វា មានឈ្មោះថា Hank។ អ្វីដែលធ្វើឲ្យ អ្នកទស្សនាហើយ មានអារម្មណ៍ រំជួលចិត្ត អាណិតវានោះ ត្រង់ចំនុចនៃការ បង្ហាញទឹកមុខ ស្រពោនយ៉ាងអណេក របស់ Brutus ព្រោះថា Hank បានងាប់ចោល វា ដែលជាប្អូន បាត់ទៅហើយ។

លោក Brett Bennett ដែលជាម្ចាស់ របស់ឆ្កែ ទាំង២នេះ បាននិយាយថា “ខ្ញុំបានយក Brutus និង Hank មកចិញ្ចឹម តាំងពីតូច ហើយពួកវា មិនធ្លាប់រស់នៅ បែកគ្នាម្តង ណាឡើយ លើសពីនេះទៀត ពួកវាស្រឡាញ់ គ្នាជាបងប្អូន ដូចជាមនុស្ស យើងដែរអញ្ចឹង នេះហើយគឺជា ចំណុចមួយ ដែលធ្វើឲ្យ សត្វឆ្កែ Brutus ស្រក់ទឹកភ្នែក មកពិតៗ បន្ទាប់ពីដឹងថា បងរបស់ វាបានទៅចោល វានិងគ្មាន ថ្ងៃត្រឡប់ មករកវាវិញនោះ”។

គួរបញ្ជាក់ផងដែរថា Hank បានដេកងាប់ នៅពេលយប់ ដោយមិនដឹង មកពីមូលហេតុ អ្វីឲ្យពិតប្រាកដ នោះឡើយ រីឯវីដេអូ មួយនេះត្រូវបាន មនុស្សចុចទស្សនា ជាច្រើនលាន ដងទៅហើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *