ពុទ្ធោ សត្វស្វា៖ បង្ក្រាបរថយន្ត Hylanderដឹកសត្វស្វា៤៣ក្បាលប្រុងទៅវៀតណាម

ខេត្តត្បូងឃ្មុំ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ សង្កាតតំបែរ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានចុះបង្ក្រាប និងឃាត់រថយន្ត Hylander មួយគ្រឿង កំពុងដឹកសត្វស្វាចំនួន៤៣ក្បាល ប្រុងនាំយកទៅលក់នៅវៀតណាម។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៀង សុភក្រ្ត។

លោកវរសេនីយទោ ជួន ផល្លី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃការដឹកជញ្ជូនសត្វស្វាទាំងនេះ កម្លាំងរបស់លោក បានសហការជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ចុះទៅទប់ស្កាត់រហូតឃាត់រថយន្តជនល្មើស ខណៈអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយបង្ក្រាប និងរកឃើញសត្វស្វាដែលចងដាក់ស្បោង ទាំង៤៣ក្បាល មើលទៅគួរឲ្យសង្វេគនោះ ខាងក្រុមការងារបានប្រគល់ជូនទៅមន្រ្តីរដ្ឋបាលព្រៃឈើ ដើម្បីយកទៅជូនខាងក្រុមអភិរក្សសត្វ ចាត់ការបន្តទៀត៕

ses (1)

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *