ពុល​ស្រា​ទៀតហើយ ស្លាប់​២​នាក់ នៅ​ខេត្ត​មណ្ឌល​គី​រី​

ខេត្តមណ្ឌលគីរី៖ ករណីពុលស្រាសដែលបានសម្លាប់មនុស្សជាច្រើននាក់នៅខេត្តក្រចេះ កាលពីប៉ុន្មានថ្ងៃមុន ឥឡូវបានរាលដាលមកដល់ខេត្តមណ្ឌលគីរីហើយ ដោយបណ្តាលឲ្យបុរស២នាក់ស្លាប់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍ពុលស្រានេះកើតឡើងកាលពីរសៀលថ្ងៃចុងសប្តាហ៍កន្លងទៅ នៅចំណុចឃុំស្រែឈូក ស្រុកកែវសីមា។
យោងតាមរបាយការណ៍របស់នគរបាលនៃអធិការដ្ឋានស្រុកកែវសីមា បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ លី ផ្លោត អាយុ៤៣ឆ្នាំ រស់នៅឃុំថ្មគ្រែ ខេត្តក្រចេះ និងឈ្មោះ ភ្ញើញ ស្វែរ អាយុ៤៣ឆ្នាំ រស់នៅឃុំស្រែឈូក ខេត្តក្រចេះ រីឯជនរងគ្រោះទី៣ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចឲ្យដឹងបន្តថា ករណីពុលស្រាស ដែលបានសម្លាប់មនុស្ស២នាក់ និងម្នាក់ទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ គឺកើតឡើងនៅក្នុងពិធីជួបជុំ ចំណុចក្រុមហ៊ុនខ្មែរអង្គរ ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះទាំង៣នាក់ ទើបតែផឹកអស់ចំនួន២លីត្រប៉ុណ្ណោះ ក៏ជួបគ្រោះអកុសលបែបនេះតែម្តង។
លោកវរៈសេនីយ៍ទោ ស៊ុន ប៊ុនធឿន បានបញ្ជាក់ថា ក្រោយករណីនេះកើតឡើង ស្រាសរដែលជនរងគ្រោះនាំគ្នាផឹកខាងលើ ត្រូវបានមន្ត្រីរបស់លោកយកមករក្សាទុកនៅអធិការដ្ឋានរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់បានពិសោធន៍ ព្រោះរង់ចាំក្រុមជំនាញ ហើយស្រាដែលជនរងគ្រោះផឹកនោះគឺទិញមកពីស្រុកស្នួល ខេត្តក្រចេះ៕

12358040_150595681970568_1936405552_n-600x800

12386573_150595665303903_2098147586_n-600x450

Loading...

Leave a Reply

Your email address will not be published. Required fields are marked *