មន្ត្រីសុខាភិបាលប្រទេស Mozambique កាលពីថ្ងៃទី១១ ខែមករា បានបញ្ជាក់ថា យ៉ាងហោចណាសក៏មានមនុស្ស៥២នាក់ស្លាប់ដោយសាតែពុលស្រាបៀរផលិតតាមបែបប្រពៃណីសម្រាប់ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។
លោកAlex Albertina មន្ត្រីសុខាភិបាលនៅស្រុកSongo បានឲ្យដឹងថា មានមនុស្ស៥១នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពិសាស្រាបៀរប្រពៃណីនៅក្នុងពិធីបុណ្យសព នៅក្នុងភូមិ។ លោកបន្តទៀតថា មានមនុស្ស១៤៦នាក់ចូលទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីត្រួតពិនិត្យសុខាភាព ក្រោយពិសាស្រាបៀរដូចគ្នា ។ ការពុលស្រាបៀរកើតឡើងនៅក្នុងខេត្តTete ភាគខាងជើងប្រទេសនេះ។
អគ្គនាយកមន្ត្រីពេទ្យខេត្ត Tete បានឲ្យដឹងថា ឈានជនរងគ្រោះ និង ស្រាបៀរមានជាតិពុលត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីMaputo ធ្វើការពិសោធ។
គួរបញ្ជាក់ផងដែរថា ស្រាបៀរឈ្មោះPombe ជាស្រាបៀរប្រពៃណីរបស់ពលរដ្ឋMozambique មានភាពពេញនិយមយ៉ាងខ្លាំង។ ស្រាបៀរនេះត្រូវបានគេប្រើប្រាស់នៅក្នុងពិធីជប់លៀងផ្សេងៗ ពីធីរៀបការជាដើម៕