ពួកឈ្លើងសង្គមឈ្មោះអុឹម សាម៉េត រកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ មានឥទ្ធិពលខ្លាំង ជាងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន មែនឬ?​

ការដឹកឈើខុសច្បាប់ត្រូវបានបណ្តាញផ្សាយព័ត៌មានរាយការណ៍ស្ទើរ​តែ​រៀង​រាល់ថ្ងៃ បើទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​បទ​បញ្ជា​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​ជំនួញ​ឈើ​ខុសច្បាប់​ក៏​ដោយ។ ក្រៅ​ពី​សេចក្តី​រាយការណ៍ តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏មានរបាយការណ៍នានារបស់ប្រជាពលរដ្ឋ ក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ផងដែរ ដែលបង្ហាញថា ព្រៃឈើក្នុងខេត្តព្រះវិហារនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។ តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ខុសច្បាប់ឈ្មោះអុឹម សាម៉េត មានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះទៅវិញ ?

គេសង្កេតឃើញឈើគ្រប់ប្រភេទ ដែល​ត្រូវ​បាន​គេ​កាប់​ដោយ​ខុសច្បាប់​ចេញ​ពី​ព្រៃការពារដោយព្រះរាជក្រឹត្យ ត្រូវ​បាន​ក្រុមឈ្មួញ​ដឹក​ជញ្ជូន​ជា​រៀងរាល់​ថ្ងៃ និង​តាម​គ្រប់​មធ្យោបាយ​ទៅ​លក់​ឲ្យ​តាមបណ្ដាខេត្តនានា និងប្រទេសជិតខាង។ការ​ដឹក​ដោយ​លួចលាក់​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើមដើម្បីបាំងភ្នែកសាធារណៈជន គឺជា​រឿង​មួយ ប៉ុន្តែ ការ​ដឹក​ជា​ចំហ​ដោយ​មាន​ការ​រៀបចំ​ជា​បណ្តាញ​គឺ​ជា​រឿង​មួយ​ទៀត។

ជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈើ​ដែល​ដឹក​បន្លំ​តាម​រថយន្តទំនើបៗ រថយន្ត​ពេទ្យ ឬ​រថយន្តក្រុង​ជាដើម។ល។ ប៉ុន្តែ ជាទូទៅ​ឈើ​ដែល​សមត្ថកិច្ច​ចាប់​បានជា​ប្រភេទ​ឈើ​ដែល​ដឹក​តាម​មធ្យោបាយ​រាយរង​ឬរថយន្តបែកកង់តែប៉ុណ្ណោះ។ រីឯ​ការចាប់​នេះ​ទៀតសោត គឺ​ចាប់​បានតែ​ឈើ​តែប៉ុណ្ណោះ​ចំណែកឯឈ្មួញរកស៊ីឈើទាំងប្រុស ទាំងស្រី មិនដែលចាប់បានទេ។ ម្យ៉ាងទៀត តើ​មាន​បរិមាណ​ឈើ​ប៉ុន្មាន​ទៀត​ដែល​ពួកឈ្លើងសង្គមជាឈ្មួញដឹកទៅលក់ឲ្យតាមបណ្ដាខេត្តនានានិងប្រទេសជិតខាងជារៀងរាល់ថ្ងៃ?

ជាការ​ពិតណាស់ មាន​ហេតុផល​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា​ការទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​មិនជា​ការពិបាក​រហូតដល់​គ្រប់គ្រង​មិនបាន​នោះទេ។ តាមរយៈ​សំណួរងាយៗមួយចំនួន គេ​អាច​យល់បាន​អំពី​បញ្ហា​នេះ៖ តើ​ហេតុអ្វី​បានជា​ឈ្មួញ​អាច​ចូលទៅ​កាប់​ឈើ​បាន? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញពី​ព្រៃ​រួច? និង​តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចរាចរណ៍​ដល់​ព្រំដែន​និង​ឆ្លងដែន​បាន​យ៉ាង​ងាយ​បែបនេះ?

គួរ​កត់សម្គាល់ថា សូម្បី​គ្រឿងញៀន​ដែល​គេ​អាច​លាក់​រហូតដល់​ក្នុង​ពោះ​ក៏​គង់តែ​សមត្ថកិច្ច​ចាប់បាន។ ចុះ​ការកាប់​និង​ដឹកជញ្ជូន​ឈើ​ដែល​​ត្រូវការ​មធ្យោបាយ​យ៉ាង​សន្ធឹកសន្ធាប់​ហើយ​ត្រូវ​ដឹក​តាម​ឡាន​និង​តាម​ផ្លូវថ្នល់​ជាតិលេខ ៦២សោះហេតុអ្វីមិនអាចចាប់បាន? បើ​និយាយថា សមត្ថកិច្ច​មិនអាច​ចូលដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ក្រុមឈ្លើងសង្គមជាឈ្មួញបានទេនោះ វារឹតតែ​ជា​រឿង​មិនអាច​ជឿ​បាន​ទៅទៀត។ មិនអាច​ជឿ​បាន ដោយហេតុថា សូម្បីតែអ្នកសារព័ត៌មានក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។ បើទោះជា​មិនបាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់ស្កាត់​ឈើ​ដែល​ចរចា​ចរណ៍​តាម​ដងផ្លូវ​ជាតិលេខ ៦២បានយ៉ាងងាយដែរ។

តាមពិត ការកាប់​ឈើ​មិនមែនជា​រឿង​ពិបាក​នឹង​ដឹង​នោះទេ។ សូម្បីតែ​ប្រជា​សហគមន៍​ក៏​អាច​មើលឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀតផង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អាជ្ញាធរ​ក្នុងខេត្តព្រះវិហារបែរជាមិនសហការណ៍និងជួនកាលថែមទាំងបាន​រារាំង​សកម្មភាព​របស់​អ្នកសារព័ត៌មានទៅវិញក៏មានដែរកន្លងមក។ ទាំងនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​បាន​អំពី​អ្វីដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញ​ឈើ​ខុសច្បាប់​នៅ​ក្នុងខេត្តព្រះវិហារ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយជា​បញ្ហា​មិនអាច​គ្រប់គ្រង​បាន។ មូលហេតុ​សំខាន់បំផុត​គឺ​ការឃុបឃិត​គ្នា​ជា​ខ្សែបណ្តាញ​រវាង​ក្រុមឈ្មួញ​រកស៊ី​ឈើ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុករលួយមួយចំនួន។ មូលហេតុ​សំខាន់​មួយទៀត​គឺ ឈ្មួញ​អ្នករកស៊ី​ឈើ​ច្រើនតែ​ជា​អ្នកមាន​ឥទ្ធិពល​ឬ​មាន​ខ្នងបង្អែក​រឹងមាំ ដូចជាជនឈ្លើងសង្គមឈ្មោះ អុឹម សាម៉េត។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី​មន្ត្រីតូចតាចគ្មានជម្រើសអ្វីក្រៅពីធ្វើគធ្វើថ្លង់​នោះឡើយ​ពី​ព្រោះតែ​ពួកគេ​ខ្លាច​អំណាច​របស់​មន្ត្រី​អ្នក​មានបុណ្យ​ស័ក្តិធំ​ជាង​ខ្លួន។

ទាំងអស់នេះ​គឺជា​មូលហេតុសំខាន់ៗដែល​ធ្វើ​ឲ្យ​ក្រុមឈ្មួញ​ឈើ​ដូចជាឈ្មោះ អុឹម សាម៉េត និងបក្សពួក របស់គេ ថ្លើមធំហ៊ានប្រើអំពើហិង្សាប្រមាថមាក់ងាយដល់អាយុជីវិតអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ជាក់ស្ដែងកាលពីយប់ម៉ោង ៣ ទាបភ្លឺថ្ងៃច័ន្ទទី២ ខែវិច្ឆិកា ឆ្នាំ 2020 នៅតាមដងផ្លូវជាតិលេខ ៦២ ស្ថិតត្រង់ចំណុចបង្គោលអង់តែនជិតផ្លូវចូលក្រុមហ៊ុនមេគង្គ ក្នុងភូមិអូពោធិឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារផលវិបាកទាំងនេះមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់​ដែលគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ជាពិសេសស្នាក់ការសន្តិសុខចាំងព្រំប្រទល់ខេត្តព្រះវិហារកំពង់ធំ គួរពិចារណាឡើងវិញជាចាំបាច់អំពីគោលនយោបាយគ្រប់គ្រង​ព្រៃឈើ៕

 

Loading...