ពួករដ្ឋបាលជលផល​ដេកងាប់ត្រគាកអស់ ទុកឲ្យកម្លាំងស្នងការកំពង់ចាមជាអ្នកបង្ក្រាប​បទល្មើសនេសាទ

ខេត្តកំពង់ចាម៖ ខ្លួនជនសង្សយ័ចំនួន២នាក់ និងដកហូតឩបករណ៍ឆក់ខុសច្បាប់មួយចំនួន ត្រូវបានកំលាំងការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបចាប់ខ្លួន និងដកហូតដើម្បីបំពេញសំណុំឯកសារ ប្រគល់ជូនជំនាញខណ្ឌ័រដ្ឋបាលជលផល ចាត់ការបន្ត។​

លោក ឩត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថានៅថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ វេលាម៉ោង​ ៤និង ២០នាទី​ លោកបាន ទទួលបានពត៌មានពីប្រជាពលរដ្ឋ​ រាយការណ៍ថាមានបទល្មើសនេសាទខុសច្បាប់​ (ប្រើឩបករណ៍ឆក់​)នៅតាមដងទន្លេមេគង្គ ភ្លាមនោះ លោក ស្នងការ​ បានចាត់វិធានការអោយកំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់​ នៅចំណុច​ ភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។

លោកស្នងការបានបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងល្មើសច្បាប់ មួយចំនួនដូចជា:-​ ឧបករណ៍ឆក់ត្រី​ ចំនួន​ ២​ គ្រឿង​ (ក្តៅ​ ចំនួន​ ១គ្រឿង​ និងត្រជាក់​ ចំនួន​ ១គ្រឿង) -​ អាគុយ​ ចំនួន​ ២ -​ ទូកម៉ាសុីន​ ចំនួន​ ១​ គ្រឿង-​ ដងឆក់​ ចំនួន​ ១​ គូ -​ ត្រីចម្រុះ​ ចំនួន​ ៣០​ គីឡូក្រាម​ និង​បានឃាត់ខ្លួនជនសង្ស័យ​ ចំនួន​ ០២នាក់: ១​-​ ឈ្មោះ​ ថាំង​ លី​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ ជនជាតិវៀតណាម​ មានលំនៅភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២-​ ឈ្មោះ​ គឹម​ នី​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មានលំនៅភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកស្នងការ បានបញ្ជាក់ថា ចំពោះសម្ភារៈ​វត្ថុតាង​ និងជនល្មើសបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម​ចាត់ការបន្តតាមនីតិវិធី៕​​ ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គម្តុំកន្លែងកើតហេតុបានអោយដឹងថារៀងរាល់យប់ ពួកគាត់ឃើញ មានទូកនេសាទ ប្រើឩបករណ៍ឆក់នៅតាមដងទន្ល ជាច្រើនហើយ តែមិនឃើញកំលាំងខាងខណ្ឌ័ជលផលចុះបង្រ្កាបទេ ទើបតែពេលនេះស្រាប់តែឃើញកំលាំងនគរបាលចុះមកបង្រ្កាបជំនួសមន្ត្រីជលផលវិញ។

ប្រជាពលរដ្ឋ បានសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ចាមជួយមានវិធានការបង្រ្កាបបទល្មើសនេសាទ អោយដូចភ្លៀងរលឹម ដើម្បីអភិរក្សមច្ឆជាតិអោយសម្បូរឡើងវិញ បើសង្ឃឹមលើរដ្ឋបាលជលផលទេ គឺពួកគាត់គ្នានជំនឿឡើយ ព្រោះកំលាំងជលផលត្រូវថ្នាំសណ្តំ របស់អ្នកនេសាទខុសច្បាប់ហើយ ដូចករណីខាងលើនេះជនល្មើសជាសាច់ញាតិរបស់មន្តី្រជលផលខេត្តកំពង់ចាមស្រាប់៕ តាផល​

Loading...