ពួក ISIS ប្រហារជីវិត​អ្នកគាំទ្រ ​បាល់ទាត់ ១៣ នាក់​គ្រាន់ តែ​មើល​អ៊ីរ៉ាក់​ប្រកួត​ជាមួយ​ហ្សក ដានី​តាម​ទូរទស្សន៍

យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៩ ខែមករា ពួក​សកម្មប្រយុទ្ធ​រប​ស់​ក្រុម ISIS បាន​ប្រហារជីវិត​ក្មេង ប្រុស​វ័យ​ជំទង់ ១៣ នាក់​ដោយសារ​មើល​ការប្រកួត​បាល់ទាត់ Asian Cup រវាង​អ៊ីរ៉ាក់ និង​ហ្សកដានី​កាលពី​សប្តាហ៍​មុន​។

​អ្នកគាំទ្រ​បាល់ទាត់​វ័យក្មេង​ទាំងនេះ​ត្រូវ​ពួកនេះ​ចាប់បាន​កំពុង​មើល​ការប្រកួត​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ទីក្រុង​ម៉ូ​ស៊ុ​ល​របស់​អ៊ីរ៉ាក់ ដែល​កំពុង​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ​ក្រុម​សកម្មជន​ដែល​ប្រឆាំង​ពួក ISIS ហៅថា Raqqa is Being Slaughtered Silently បាន​រាយការណ៍​ថា ក្មេង​ជំទង់​ទាំងនោះ​ត្រូវបាន​ឡោមព័ទ្ធ​ជាប់ រួច​ប្រហារជីវិត​ជា​សាធារណៈ​ដោយ​ក្រុម​បាញ់កាំភ្លើង​មួយ​ដោយ​ប្រើ​កាំភ្លើងយន្ត​។

​ក្រុម​សកម្ម​ជននេះ​បាន​សរសេរ​លើ​វេ​ប​សាយ​របស់ខ្លួន​ថា “​សាកសព​នៅតែ​ដេក​ស្តូកស្តឹង​កណ្តាលវាល​ដដែល ហើយ​ឪពុកម្តាយ​ពួកគេ​មិនអាច​ទៅយក​សាកសព​បានទេ​ដោយ​ខ្លាច​អង្គការ​ភេរវកម្ម​មួយ​នេះ​សម្លាប់​”​។ Raqqa is Being Slaughtered Silently គឺជា​ក្រុម​សកម្មជន​តូច​មួយ ដែល​កត់ត្រា​ដោយ​សម្ងាត់​នូវ​អំពើហិង្សា​ដ៏​គួរ​ឲ្យ​តក់​ស្ល​ត់ និង​ការគាបសង្កត់​ដែល​ពួក ISIS បានធ្វើ​ដាក់​ទីក្រុង​កំណើត​របស់​ពួកគេ​។

​ក្រុម​សកម្ម​ជននេះ​បាន​និយាយថា ក្មេង​ជំទង់​ទាំងនេះ​ត្រូវបាន​ឡោមព័ទ្ធ​ចាប់ខ្លួន​ដោយ​ពួក​សកម្មប្រយុទ្ធ ISIS ក្នុង​សង្កាត់ Al-Yarmouk ក្នុង​ទីក្រុង​ម៉ូ​ស៊ុ​ល និង​ប្រហារជីវិត​ក្នុង​ទីសាធារណៈ​។ បទល្មើស​របស់​ក្មេងប្រុស​ទាំងនោះ ដែល​រំលោភច្បាប់​សាសនា​ដោយ​មើល​បាល់ទាត់​នោះ ត្រូវបាន​អាន​ឮៗ​តាម​ឧ​ឃោស​ន​ស័ព្ទ​មុនពេល​ប្រហារជីវិត​។

​ដំណឹង​នៃ​ការប្រហារជីវិត​ក្មេង​ជំទង់​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពួក ISIS បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​បុរស​ពីរ​នាក់​កំពុង​ត្រូវគេ​បោះ​ទម្លាក់​ពីលើ​កំពូល​ប៉ម​ក្នុង​ប្លុក​មួយ​នៅ​ទីក្រុង​ម៉ូ​ស៊ុ​ល​។ បុរស​ពីរ​នាក់​នេះ​បាន​រង​ការ​ចោទថា​ស្រឡាញ់​ភេទ​ដូចគ្នា និង​ត្រូវ​ទទួលទោស​ប្រហារជីវិត​ផ្អែក​តាមច្បាប់ Sharia៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *