ពេញ​មួយឆ្នាំ​២០១៤ គយ​រក​ចំណូល​ពន្ធ​បាន​ប្រមាណ​ជាង​១.៣៦៣​លាន​ដុល្លារ​

​រាជធានី​ភ្នំពេញ ៖ នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​ឲ្យ​ដឹងថា ខ្លួន​ប្រមូល​ចំណូល​ពន្ធគយ​បាន​ចំនួន​៥.៤៥៥​ពាន់​លាន​រៀល ឬ​ប្រមាណ​ជា ១.៣៦៣​លាន​ដុល្លារ។​

​នេះ​គឺជា​ប្រាក់ចំណូល​ដែល​បានប្រកាស​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រោម​អធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។​

​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​ថ្លែងថា នៅក្នុង​ឆ្នាំ​២០១៤​កន្លងមកនេះ គយ​ប្រមូល​ចំណូល​ពន្ធគយ​បាន​ចំនួន​៥.៤៥៥​ពាន់​លាន​រៀល ឬ​ប្រមាណ​ជា​១.៣៦៣​លាន​ដុល្លារ។​

​លោក​បាន​បន្តថា នេះ​គឺជា​ជោគជ័យ​ធំ​មួយ ដែល​គយ​កម្ពុជា​សម្រេច​បាន​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​សម្រាប់​ទិសដៅ​ការងារ​ឆ្នាំ​២០១៥​ផ្តោត​សំខាន់ លើ កំណែទម្រង់​និង​ទំនើបកម្ម​រដ្ឋបាល​គយ​និង​រដ្ឋាករ​កម្ពុជា៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *